ជាលើកទី១ រកឃើញជើងខ្លាំងហ្គេមនៅកម្ពុជា ពីការប្រកួត Smart PUBG Mobile Tournament

  • 2020-06-30 05:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​ប្រកួត​ប្រជែង​យ៉ាង​សកម្មអស់​រយៈ​ពេល​មួយ​ខែ Angkor PUBG បាន​ទទួល​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាអេឡិចត្រូនិច​ធំ​បំផុត​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា Smart PUBG Mobile Tournament ដែល​រៀប​ចំ​ឡើង​ដោយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា Smart Axiata  ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡាអេឡិចត្រូនិច​កម្ពុជា។

ក្រុម​ជយលាភី​ដែល​មាន​សមាជិកចំនួន ៥នាក់ បាន​ទទួល​រង្វាន់​ជា​សាច់​ប្រាក់​ចំនួន ៦០,០០០,០០០ រៀល និង​ទូរស័ព្ទ​ស្មាត​ហ្វូន Realme 6 ផង​ដែរ។

ការ​ប្រកួត​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​មាន​ក្រុម​ចំនួន​ជាង ៣០០ ក្រុម​បាន​ចុះ​ឈ្មោះ ហើយ​មាន​ក្រុម​ចំនួន ៤០ ក្រុមត្រូវ​បាន​ជ្រើសរើស ដើម្បី​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី ថ្ងៃទី ២៧ ខែមិថុនា ។ បន្ទាប់​មក​មាន​ក្រុម​ចំនួន ២០ ក្រុម​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ្តកាល​ពី ថ្ងៃ​ទី ២៨ ខែ​មិថុនា ដែល​ក្នុង​នោះ​មាន​ក្រុម​កំពូល​ចំនួន ១០ ក្រុម​ដែល​ទទួល​បាន​រង្វាន់​ជា​សាច់​ប្រាក់​ចំនួន ១២០,០០០,០០០ រៀល និង​ទូរស័ព្ទស្មាតហ្វូន Realme 6 ​។

ស៊ីម ឡៃ​ស្រ៊ុន សមាជិក​ក្រុមជ័យ​លាភី Angkor PUBG បាន​ឲ្យ​ដឹង​ថា លោក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ក្រុម Smart Axiata ដែល​បាន​បង្កើត​កម្មវិធី​កំសាន្ត​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​សម្រាប់​អ្នក​លេង​កីឡា​អេឡិចត្រូនិច​នៅ​កម្ពុជា។

«ការ​ប្រកួត​ប្រជែង​នេះ​បាន​ផ្ដល់​បទពិសោធន៍​ដ៏​រំភើប​មួយ​សម្រាប់​ខ្ញុំ និង​ក្រុម​របស់​ខ្ញុំ។ ជា​ធម្មតា យើង​លេង​ជា​ការ​កម្សាន្ត ប៉ុន្ដែក្នុង​នាម​ជា​តំណាង​ឲ្យ​ក្រុម​មួយ ដើម្បី​ចូល​រួម​ប្រកួតប្រជែង​ជាមួយ​ក្រុម​ដ៏ទៃ ដោយ​ផ្សាយ​ផ្ទាល់​លើ Facebook គឺ​មាន​ការ​រំភើប​ខ្លាំង។ ក្រុម​របស់​ខ្ញុំ បាន​បង្ហាញ​ពី​កិច្ច​សហការ និង​ស្មារតី​ក្រុម ក្នុង​យុទ្ធសាស្ត្រ​នៃ​ការ​ប្រយុទ្ធ និង​ការ​ការពារ ដែល​នាំ​ឱ្យ​យើង​ក្លាយ​ជា​ជើង​ឯក ហើយ​យើងក៏​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ការប្រកួត​នេះ​ផង​ដែរ»

ដោយ​មាន​ការ​គាំទ្រពី​ក្រុមហ៊ុន Tencent Games ដែល​ជា​ក្រុមហ៊ុន​អ៉ីនធឺណែត និង​បច្ចេកវិទ្យា​ធំជាង​គេ​បង្អស់​មួយ​ក្នុង​លោក និង​ក្រុមហ៊ុន Realme ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ឈានមុខ​គេ​បង្អស់​មួយ​ក្នុង​លោក ព្រឹត្តិការណ៍ការ​ប្រកួត​កីឡា​អេឡិចត្រូនិច Smart PUBG Mobile Tournament នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​សម្រាប់​អ្នក​លេង​កីឡាអេឡិចត្រូនិច​នៅ​កម្ពុជា ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ និង​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​លេង​កីឡា​អេឡិចត្រូនិច​ជា​សហគមន៍​រួម​គ្នា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានឲ្យដឹង​ថា៖ ​«ខ្ញុំ​សូម​អបអរសាទរ​ដល់​ ក្រុម Angkor PUBG ដែល​បាន​ឈ្នះ​ការ​ប្រកួត​កីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament ដំបូង​គេ បង្អស់។ ក្រុម​ការងារ​នៅ​ក្រុមហ៊ុន Smart ទាំងអស់​នឹង​បន្ត​នាំ​យក​របៀបរស់​នៅ​ចំរុះ​បែបឌីជីថល​បន្ថែម​ទៀត សម្រាប់​អតិថិជន​របស់​យើង រួម​មាន ការ​នាំ​យក​គំនិង​ផ្ដួច​ផ្ដើម​ថ្មី​ៗ​ផ្សេង​ទៀត​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិច។ យើង​ពិត​ជា​រំភើប​ដែល យុវជន​កម្ពុជា ជាច្រើន​បាន​បង្កើត​ជា​ក្រុម ហើយ​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​នេះ ហើយ​យើង​ក៏​សង្ឃឹម​ថា​នឹង​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​យើង​នា​ពេល​អនាគត​ផង​ដែរ»

សម្រាប់​ព័ត៌មាន​បន្ថែម​ថ្មីៗអំពី ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartAxiata ឬ ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh

ណារីតា