ឥណ្ឌា​ហាម​ពលរដ្ឋ​ប្រើ​កម្មវិធី​ទូរស័ព្ទ​ចិន​មាន​ WeChat, TikTok ដោយសារ​បារម្ភ​ពី​សន្តិសុខ​

  • 2020-06-30 07:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរស័ព្ទ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ចំនួន​៤៩​មុខ​ត្រូវ​បាន​ប្រទេស​ឥណ្ឌា​ប្រកាស​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្លួន​ទាញ​យក​ទៅ​ប្រើប្រាស់​ ដោយ​សារ​កម្មវិធី​ទាំង​នោះ​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ និង​ឯកជន​ភាព​។

ក្នុង​ចំណោម​កម្មវិធី​ទាំងនោះ​ WeChat និង​ TikTok ដ៏​មាន​ប្រជាប្រិយ​ភាព​ក៏​ជាប់​បម្រាម​របស់​រដ្ឋាភិបាល​ឥណ្ឌា​ផង​ដែរ។​ ការ​រឹត​បណ្ដឹង​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​កើត​ឡើង​ក្រោយ​ ឥណ្ឌា​ និង​ចិន​កំពុង​ធ្លាក់​ចុះ​ទំនាក់ទំនង​ការ​ទូត​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ដោយ​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ជា​ច្រើន​លើក​មក​ហើយ។​

បន្ថែមពីនោះឥណ្ឌា​បាន​អះអាង​ថា​ខ្លួន​បាន​ទទួល​ពាក្យ​បណ្ដឹង​ជា​ច្រើន​ដែល​ចោទ​ប្រកាន់​ថា​កម្មវិធី​ទាំងអស់​នេះ​បាន​លួច​យក​ទិន្នន័យ​អ្នកប្រើប្រាស់​ និង​រំលោភ​លើ​សិទ្ធិ​ឯកជន​របស់​អ្នកប្រើប្រាស់៕

ប្រភព៖ CNN   ប្រែសម្រួល៖ សៀនហួរ