Klopp ​បង្ហាញ​ក្រុម​៣ ​ដែល​ជា​គូ​ប្រជែង​ស៊ីសាច់​ហុត​ឈាម​នៅ​រដូវ​កាល​ក្រោយ​

  • 2020-07-02 03:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester City ​នៅ​ម៉ោង​២​:១៥​នាទី​រំលង​អាធ្រាត្រ​នេះ ដែល​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ​ព្រោះ​ពួកគេ​បាន​ឈ្នះ​ជើង​ឯក​ទៅ​ហើយ។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​រំពឹង​ថា​កូន​ក្រុម​ទាំង​អស់​នឹង​ប្រឹងប្រែង​បន្ដ​ទៀត ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ដោយ​ទទួល​បាន​ជ័យជម្នះ​គ្រប់​ប្រកួត។ ​បើ​ទោះ​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់​ដោយ​ស្វ័យ​ប្រវត្តិ​ក៏​ដោយ ​ក៏​ក្រុម​មិន​អាច​បន្ធូរ​ជើង​ឡើយ ព្រោះ​ការ​ប្រកួត​ទាំង​អស់​ត្រូវ​តែ​ឈ្នះ​ដើម្បី​អ្នក​គាំទ្រ ​និង​ការ​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​បន្ដ​ទៀត។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​រដូវ​កាល​នេះ Liverpool ​ជោគជ័យ​យ៉ាង​ធំ​ធេង ប៉ុន្តែ​រដូវ​កាល​ក្រោយ​ពួកគេ​នឹង​ធ្វើ​ការ​យ៉ាង​លំបាក​ដើម្បី​ឈ្នះ​ពាន​រង្វាន់​នេះ​បន្ដ​ទៀត។ ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​បាន​ត្រៀម​ខ្លួន ​និង​ទិញ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី។ ដូច្នេះ​ពួកគេ​នឹង​ប្រជែង​ជាមួយ Liverpool ​យ៉ាង​ខ្លាំង​បំផុត។​

​លោក Klopp ​បាន​លើក​ក្រុម​៣​ដែល​លោក​គិត​ថា​នឹង​ធ្វើ​ឱ្យ Liverpool ​ពិបាក​គឺ Manchester City , Manchester United ​និង Chelsea ​។ ​ក្រុម​ទាំង​២​នេះ ​បាន​ទិញ​ចូល​កីឡាករ​ល្អ​ៗ ​និង​រៀប​ចំ​ខ្លួន​យ៉ាង​ពេញលេញ​សម្រាប់​ត្រៀម​រដូវ​កាល​ក្រោយ។ ​ការ​ធ្វើ​ជំនួញ​ដោះដូរ​កីឡាករ​របស់​ពួកគេ ឃើញ​ថា​មាន​ប្រសិទ្ធភាព​ល្អ​ណាស់៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ