ដឹងថ្ងៃដែល Galaxy Note20 អាចចេញលក់ជាផ្លូវការ

  • 2020-07-07 01:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ចុង​ក្រោយ​ចេញ​ពី​វិបសាយ​ភាសា​កូរ៉េ​ ETNews បាន​ឲ្យ​ដឹង​ថា​ Galaxy Note20 នឹង​ដាក់​លក់​លើ​ទីផ្សារ​នា​ថ្ងៃ​ទី ២១ ខែ​សីហា​​ខាង​មុខ។

គួរ​ដឹង​ថា​កន្លង​មក​លេច​ឮ​ដំណឹង​ថា​ Samsung នឹង​ប្រកាស​ចេញ​ Galaxy Note ជំនាន់​ថ្មី នា​ថ្ងៃ​ទី ៥ ខែ​សីហា។ ដូច​នេះ​​មាន​ន័យ​ថា​ការ​ចេញ​លក់​គឺ​​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​ជាង ២ សប្ដាហ៍ ដែល​វា​ដូច​គ្នា​​ទៅ​នឹង​​កាល​បរិច្ឆេទ​របស់ Galaxy Note10 កាល​ពី​ឆ្នាំ​មុន​ដែរ។

បញ្ជាក់​ដែរ​ថា Galaxy Note20 នឹង​មាន​ប្រកាស​ចេញ​ដំណាល​គ្នា​ជា​មួយ​ស្មាតហ្វូន​បត់​អេក្រង់​បាន​ចំនួន​ពីរ​ទៀត ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​វា​នឹង​មាន​ចេញ​លក់​លើ​ទីផ្សារ​នៅ​ថ្ងៃ​តែ​មួយ​ជា​មួយ​ Galaxy Note20 ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង