បានចាប់កាន់ Note20 Ultra ក្នុងដៃភ្លាម ថតបង្ហាញគេភ្លែត!

  • 2020-07-07 05:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​ចាប់​កាន់​ Galaxy Note20 Ultra នៅ​ជាប់​នឹង​ដៃ​ត្រូវ​បាន​ YouTuber ឈ្មោះ Jimmy Is Promo ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម ឲ្យ​គេ​បាន​ឃើញ​ច្បាស់ៗ​ពី​រូបរាង​របស់​ស្មាតហ្វូន​មុន​ការ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ ដែល​រំពឹង​ថា​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៥ ខែ​សីហា។

រូបភាព​ទាំង​ប៉ុន្មាន​សន្លឹក​មាន​បង្ហាញ​ពី​រូបរាង​ទាំង​មុខ និង​ក្រោយ ដោយ​ផ្នែក​ខាង​មុខ​មាន​ការ​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ចោះ​រន្ធ​អេក្រង់​​ដាក់​កាមេរ៉ា Selfie នៅ​ចំ​កណ្ដាល​ដូច​ជា Galaxy Note10 និង Galaxy S20 ដែរ។ ហើយ​មាន​បង្ហាញ​ដែរ​ថា​បន្ទះ​អេក្រង់​មាន​រចនាបថ​រាង​កោង​ផ្នែក​​សង​ខាង។ ប្រភព​ខាង​លើ​បាន​អះអាង​ថា​ទីតាំង​ប៊ិច S-Pen និង​រន្ធ​បំពង​សំឡេង​ត្រូវ​បាន​ផ្លាស់​ទីតាំង​ទៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ស្មាតហ្វូន​ផង​ដែរ។

ចំណែក​ខ្នង​ខាង​ក្រោយ​វិញ​មាន​ការ​បំពាក់​នូវ​​កាមេរ៉ា​​បី​គ្រាប់ ដែល​មាន​កាមេរ៉ា​មេ​ដែល​គេ​ជឿជាក់​ថា​មាន​ទំហំ ១០៨MP, កាមេរ៉ា Ultra-Wide និង​កាមេរ៉ា​ Telephoto។ នៅ​ក្បែរ​កាមេរ៉ា​ទាំង​បី​មាន​ Sensor ដែល​អាច​ជា​ 3D ToF ឬ​ជា Laser Autofocus៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង