ឡាន Lamborghini ប្រើ Hybrid ថ្មី ទើបចេញសោះ លក់ដាច់អស់បាត់

  • 2020-07-09 02:30:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

Lamborghini បានប្រកាសចេញរថយន្ត Sián Roadster ប្រើម៉ាស៊ីន Hybrid ថ្មីជាផ្លូវការ។ រថយន្តបើកដំបូលនេះត្រូវផលិតមានចំនួនកំណត់ គឺត្រឹមតែ ១៩គ្រឿងប៉ុណ្ណោះ។

រថយន្ត Lamborghini Sián Roadster បំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ Naturally Aspirated V12 ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៨០៧សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Sián Roadster មានតម្លៃរហូតដល់ទៅ ៣,៣លានដុល្លារក្នុងមួយគ្រឿង ហើយ Lamborghini បានលក់វាដាច់ទាំង ១៩គ្រឿងតែម្តង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង