Gam បង្ហើបមិត្តភាព ១២ឆ្នាំជាមួយ Taew ក្រោយច្រៀងក្នុងពិធីបុណ្យសពឪពុករបស់មិត្តរួច

  • 2020-07-09 04:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​មិត្តភ័ក្តិ​ក្នុង​គ្រាទុក្ខសោក ជា​រឿង​ដែល​កក់ក្ដៅ​ខ្លាំង​បំផុត​សម្រាប់​មនុស្ស​ម្នាក់ៗ។ ដូច​ Taew នៅ​ពេល​នេះ​ នាង​បាន​ទទួល​ការ​លើក​ទឹកចិត្ត​ និង​ក្ដី​ស្រឡាញ់​យ៉ាង​ច្រើន​ពីមិត្តភ័ក្តិ​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ ក្រោយ​ពេល​ឪពុក​របស់​នាង​បាន​ទទួល​មរណភាពកាលពី​ថ្មីៗ​នេះ។

ដើម្បី​ចូលរួម​រំលែកទុក្ខ និង​ផ្ដល់​នូវការ​លើក​ទឹក​ចិត្ត​ ពួកគេ​បាន​មកចូលរួម​ពិធី​បុណ្យ​ជា​ច្រើន​ហូរហែ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ Gam Wichayanee ដែល​ជា​មិត្តល្អ​របស់​ Taew ម្នាក់​ដែរ​ បាន​ធ្វើ​ឲ្យ​ Taew និង​ក្រុមគ្រួសារកាន់​តែ​មាន​កម្លាំង​ចិត្ត​ ដោយ​ Gam បាន​ច្រៀង​បទ​ចម្រៀង​ច្រើន​បទ​ អម​ជាមួយ​ក្រុម​តន្ត្រី​ប្រគំ​ពីក្រោយ​ កាន់​តែ​ធ្វើ​ឲ្យពេលវេលា​ទុក្ខសោកពេញ​ដោយភាព​កក់ក្ដៅ។

ក្នុង​ Post មួយ​របស់​ Gam ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​ ០៨ ខែកក្កដា នាង​បាន​សរសេរ​សំណេរ​វែង​ថា៖ «១២ឆ្នាំហើយ​ដែល​ស្គាល់​ពួកម៉ាក​ Taew ឯង​ពូកែ​ណាស់ តាំងតែ​នៅ​រៀនថ្នាក់ Acting ជាមួយ​គ្នា។ Taew មាន​ការ​តាំង​ចិត្ត​ ហើយ​តែង​ប្រឹង​ប្រែង​ធ្វើ​អ្វី​គ្រប់យ៉ាង​អស់​ពី​ចិត្ត​ជានិច្ច មិនដែល​ធ្លាប់​ឈប់​អភិវឌ្ឍខ្លួន​ឯង​ មិន​ថា​ជាការ​សិក្សា គ្រួសារ​ មិត្តភ័ក្តិ គ្រប់យ៉ាង​ទាំង​អស់​ ឯងបាន​បំពេញ​តួនាទី​ជា​កូនល្អ​ចំពោះ​លោកប៉ា Tik ហើយ​។ ចាប់ពី​ពេល​នេះ​ ឯងគឺ​ជា​កម្លាំង​ចិត្ត​របស់​ ម៉ាក់ Nid បង​ Tao និងគ្រួសារ ពួកយើង​សុំ​ធ្វើ​ជា​កម្លាំង​ចិត្ត​បន្ថែមជាមួយទៀត។ ពួកម៉ាក​ដ៏ពូកែ​របស់​គ្រប់គ្នា យើង​នៅតែ​ជា​មិត្តហើយសប្បាយ​ចិត្ត​ណាស់ដែល​បាន​ឃើញ​ស្នាមញញឹម​មិត្តណាចា៎»។

Caption ដ៏​វែង​ក៏​អមជាមួយ​នឹង​រូប​នាង​​និង​ Taew ក្នុង​ពិធី​បុណ្យ​សព​ដែរ គឺ​ជា​ពេល​ដែល Gam ឡើង​ច្រៀង​ កំដរ​កម្មវិធី និង​ឧទ្ទិសជូនឪពុក​របស់ Taew ផង។ ដោយឡែក​មិន​មែន​ត្រឹម​តែ​ Gam ទេដែល​បាន​ឡើង​ច្រៀង​ពេល​នោះ​ ក៏ឃើញថា​ Grace Kanklao ក៏​បាន​ច្រៀង​ដែរពេល​នោះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី