Zidane​៖ Hazard ​នឹង​ចូល​រួម​ជាមួយ Real Madrid ​លេង​ទល់ Alaves ​

  • 2020-07-10 02:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា Eden Hazard ​បាន​ចូល​ហ្វឹកហាត់​ជា​ធម្មតា ​ហើយ​រូបគេ​នឹង​មាន​ឈ្មោះ​ជាមួយ​ក្រុម​ដើម្បី​លេង​ទល់ Alaves ​។

​ក្រុម Real Madrid ​នឹង​ត្រូវ​ធ្វើ​ការ​បន្ដ​ទៀត​ហើយ​នៅ​រាត្រី​នេះ ​ដោយ​ប៉ះ​ជាមួយ​ក្រុម Alaves ​សម្រាប់​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៥។ ​នេះ​ជា​ប្រកួត​ស្វិតស្វាញ​សម្រាប់​ក្រុម​លោក Zidane ​ត្បិត​អី​ពួកគេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​រក្សា​គម្លាត​ជាមួយ​ក្រុម Barcelona ​ឱ្យ​បាន​៤​ពិន្ទុ​វិញ។ ​ខណៈ​ដែល​ក្រុម Alaves ​វិញ ​ក៏​ត្រូវ​ការ​ឈ្នះ​វិញ​ដូច​គ្នា ព្រោះ​តាំង​ពី​បើក​រដូវ​កាល​មក​ពួកគេ​លេង​មិន​បាន​ល្អ​ឡើយ។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម Real Madrid ​នឹង​មិន​មាន​វត្តមាន Sergio Ramos ​និង Carvajal ​ឡើយ ​ដោយសារ​តែ​ពួកគេ​ជាប់​បម្រាម​មួយ​ប្រកួត ព្រោះ​បាន​កាត​លឿង​៥​មក​ហើយ។ ​តែ​ដំណឹង​ល្អ​នោះ គឺ Eden Hazard ​ដែល​ខកខាន​ប្រកួត​កន្លង​មក​ទៅ​នោះ អាច​ចូល​ហាត់​វិញ​បាន ​និង​មាន​ឈ្មោះ​លេង​វិញ​នៅ​រាត្រី​នេះ​ហើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី