បង្ហាញតារាប្រុស​ស្រី ៩រូបដែលទទួល​ស្គាល់​ពិតៗថា​ឆ្លងកាត់​កាំបិតកែ​មុខមាត់

  • 2020-07-10 03:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ល្បី​តាំង​ពី​យូរ​មក​ហើយ​ថា តារា​កូរ៉េ​ភាគ​ច្រើន​កែ​សម្រស់ ខ្លះ​ព្យាយាម​លាក់​បាំង​មិន​ចង់​ឲ្យ​មាន​អ្នក​ដឹង​ ស្របពេល​ខ្លះ​ទៀត​ទទួល​ស្គាល់​ក្ដែងៗ ថាពួកគេ​ពិត​ជា​កែមុខមាត់មែន។

ទាំង​នេះ​ជា​នាម​អ្នក​ដែល​ព្រម​ទម្លាយ​មិន​ខ្ចី​ខ្វល់ ថា​បាន​ឆ្លង​កាត់​ការ​កែ​សម្រស់ដោយ ជោគជ័យ៖

១. Lee Da Hae

កាលពីមុន Lee Da Hae បាន​បង្ហើប​ថា​នាង​មិន​ត្រឹម​តែ​វះកាត់​សម្រក​រាង​ទេ នាង​ក៏​កែសម្ភស្ស​លើមុខដែរ។

២. Kim Hyun Joong

សម្រស់​តារា​ប្រុស​ម្នាក់​នេះ​មាន​ភាពខុសប្លែក​បន្តិចបន្តួច​ប៉ុណ្ណោះ ដោយសារ​តែ​លោក​វះកាត់​កែ​ចំណុចខ្លះៗ​លើ​មុខ​ ក្រោយ​លោក​ជួបគ្រោះ​ថ្នាក់។ កាលពី​នៅតូច​ ច្រមុះ​របស់ Hyun Joong ត្រូវ​បាក់​កំប៉ិតដោយ​សារ​ត្រូវ​ថ្ម។ បែប​នេះ​ហើយ​ទើប​បណ្ដាលច្រមុះ​លោក​មិន​សូវ​ស្រួចស្អាត ទើប​លោក​សម្រេច​កែ​ឲ្យខ្ពស់ស្អាត​បន្តិច។

៣. Min Hyo Rin

ប្រពន្ធ​ Taeyang ក៏​ទទួលស្គាល់​ឥតលាក់បាំង​អ្វី​ដែរថា​ នាង​បាន​វះកាត់​កែ​ត្របកភ្នែក​ឲ្យ​ចេញ​ ២ជាន់កាលពីមុន។

៤. Park Min Young

មិន​ខុសពី Hyo Rin ទេ សម្រាប់​ Min Young ក៏​បាន​កែ​យក​ត្របកភ្នែក​ ២ជាន់​ និង​លើក​ក្ដោង​ច្រមុះ​ឲ្យ​ខ្ពស់​ស្រួច​ស្អាត​ដែរ តាំង​ពី​មុន​នាង​ចូល​សិល្បៈទៅទៀត។

៥. Uee

មុន​ចូល​សិល្បៈ Uee បាន​វះកាត់​កែ​ត្របកភ្នែក​ឲ្យ​ចេញ​ជា ២​ជាន់។

៦. Kim Nam Joo

Nam Joo ធ្លាប់ទម្លាយ​ថា​នាង​បាន​កែសម្ភស្ស​ច្រើន​ដង​ណាស់ដែរ លើ​មុខ ហើយ​នាង​ក៏​មិន​មានអារម្មណ៍ថា​ជា​រឿងគួរ​ឲ្យ​ខ្មាសអៀនអ្វី​ដែរក្នុងការ​បង្ហាញ​ឲ្យ​គេ​ដឹង​បែប​នេះ។

៧. Park Han Byul

Han Byul សារភាព​ថា​កាលពីមុន​ នាង​ក៏បាន​កែ​ភ្នែក​ច្រើន​ដង​ដែរ ឲ្យ​មាន​ទម្រង់​ស្អាត។​

៨. Lee Si Young

តារាសម្ដែង​រូប​នេះ​ ក៏ជា​អ្នក​ឆ្លងកាត់​ការ​វះកាត់កែសម្រស់ តាំងពីមុន​ចូល​សិល្បៈទៅទៀត គឺ​កែ​មុខ​ឡើង​វិញ។

៩. Hong Soo Ah

ពីមុន និង​បច្ចុប្បន្ន

Soo Ah បានកែ​ប្រែ​មុខ​ស្ទើរ​តែ​គ្មាន​អ្នកណា​អាច​ចំណាំ​បាន។ ដំណើរ​ការ​កែមុខ​របស់​នាង​មិន​មែន​ ១​ដង​ទេ គឺ​ច្រើន​ដង​ណាស់ តាំងពី​ត្របកភ្នែកជា​ដើម។ នាង​ថា​ការ​កែ​មុខ​នេះ​ បាន​ជួយ​ឲ្យ​អាជីព​សម្ដែង​ររបស់​នាង​ហក់ឡើង​ ហើយ​នាង​ពិត​ជា​សប្បាយ​ណាស់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី