តារាស្រីជាប់ឈ្មោះ​ជា នារីស្អាតពូកែធ្វើបុណ្យទាំង​ ៥​ប្រចាំពិភពសិល្បៈថៃ

  • 2020-07-10 05:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយ​ពី​អ្នក​សិល្បៈ​ដែល​មានឈ្មោះ​ល្បីពិតជា​មាន​ច្រើន​ក្នុង​ប្រទេស​ថៃ។ នៅពេល​ពួកគេ​ទំនេរ​ពីការងារ​សិល្បៈ ពួកគេ​តែង​ចំណាយ​ពេល​ធ្វើ​នេះ​នោះ​ម្នាក់ឯង ឬ​ជាមួយ​មនុស្ស​ជិតស្និទ្ធ​ ជាមិត្តភ័ក្តិ ជាគ្រួសារ​ជា​ដើម។

ប៉ុន្តែ​បើ​គិត​ពី​អ្នក​ដែល​ឆ្លៀតពីការងារ​សិល្បៈ​ មក​ជុំជាមួយ​គ្រួសារ​ធ្វើ​បុណ្យ​វិញ​ សង្កេត​ឃើញ​ថា​មាន​តារា​ស្រី ៥រូប។ ជារឿយៗពួកគេ​តែង​មកធ្វើ​បុណ្យ​នៅវត្ត​ សាងកុសល​មិន​ដែល​ខាន​ ទោះ​បី​រវល់យ៉ាង​ណា​ក៏ដោយ។ ទាំង​រូប​ស្អាត​ ត្រូវ​អ្នកគាំទ្រភាគ​ច្រើន​សរសើរ​ថា​មាន​ចរិត​ល្អ​ ពិសេស​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​បុណ្យ​ទៀត តើ​មាន​អ្នកណា​ខ្លះ?

១. Aum Patchrapa

អ្នកណា​ក៏​ដឹង​ថា​ Aum ជា​តារាស្រី​ដែល​ស្ថិត​នៅ​កំពូល​ប្រចាំ​សិល្បៈ​ថៃ ក្រៅពី​នោះ​នាង​ក៏​ល្បី​ខ្លាំង​ដែរ​ថា​ជា​នារី​មាន​ចិត្ត​មេត្តា ចូលចិត្ត​ជួយ​សត្វ និង​ពូកែ​ធ្វើ​បុណ្យសាង​កុសលបំផុត។

២. Yaya Urassaya

បន្ទាប់​មក​គឺ Yaya នេះ​ហើយ​ ជា​អ្នក​ដែល​ចូលចិត្ត​ចំណាយ​ពេល​ទៅ​វត្តអារ៉ាម​ធ្វើបុណ្យ និង​ជួយ​កសាងទីសក្ការៈ ជាមួយ​នឹង​អ្នក​ម្ដាយ​ ក៏ដូចជា​គ្រួសារ​ Nadech ផងដែរ។

៣. Bella Ranee

មិន​ចាំ​បាច់​ត្រូវ​ការ​មនុស្ស​ច្រើន​ក៏​ Bella អាច​ធ្វើ​បុណ្យ​ជាមួយ​ម្ដាយ​បាន​ដែរ។ នាង​តែង​ទៅ​វត្ត​ ធ្វើ​ម្ហូបអាហារ​ដោយ​ផ្ទាល់​ប្រគេន​ព្រះសង្ឃ និងធ្វើ​អំពើ​ល្អ​ៗ​ផ្សេងៗ​គោរព​តាម​ព្រះ​ពុទ្ធសាសនា។ នេះ​ហើយ​ក៏ជា​ផ្នែក​ធំមួយ​ដែល​អ្នកគាំទ្រ​កាន់​តែ​ស្រឡាញ់នាង​ដែរ។

៤. Taew Natapohn

តមក​មក​ចូល​ដល់ Taew វិញក៏​ឧស្សាហ៍​ធ្វើបុណ្យទាន​ដែរ។ ជាក់ស្ដែង​ថ្មីៗ​ នាង​ថែម​ទាំង​បាន​ទៅ​សុំ​សីល និង​សាងកុសល​ហូរហែរ​ដែរ។

៥. Pancake Khemanit

រឿងធ្វើ​បុណ្យ​ ក៏​មិន​ទៅ​ណា​ឆ្ងាយពី Pancake ដែរ។ ត្បិត​ការងារ​ច្រើន​មែន​ ប៉ុន្តែ​បើ​ឆ្លៀត​បាន​ នាង​នឹង​ព្យាយាម​ទៅ​ធ្វើ​បុណ្យ​ទាល់តែបាន​នៅ​ទីអារ៉ាម៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី