សាលាក្រុងព្រះសីហនុ ចាត់វិធានការក្តៅ ដកហូតសំភារៈ ករណីអប់រំច្រើនដង តែមិនព្រមអនុវត្តតាម

  • 2020-07-10 05:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅឆ្នេរអូរឈើទាល និងឆ្នេរអារីសស្តុន (ឆ្នេរអូរឈើទាល២) ដែលនៅម្តុំពេទ្យ និងស្តុប៣៣៣ ស្ថិតក្នុងភូមិទី៤ សង្កាត់៤ក្រុង និងខេត្តព្រះសីហនុ ព្រមទាំងបានដកហូតសំភារៈមួយចំនួន យកទៅរក្សាទុក បន្ទាប់ពីការអប់រំច្រើនដង តែនៅតែមិនអនុវត្តតាម។

លោក លឹម ភត្រី មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយឆ្នេរអូរឈើទាល និងក្នុងតំបន់ក្បែរមាត់សមុទ្រ ដែលប្រកបរបររកស៊ី ចូរគោរព និងអនុវត្តតាមការណែនាំ របស់សាលាក្រុង ដើម្បីចៀសវាង ភាពខាតបង់៕

ប្រភព ៖ ហ្វេសប៊ុកលោកលឹមភត្រី មន្រ្តីរដ្ឋបាលក្រុងព្រះសីហនុ ​​

អត្ថបទ ៖ Art

អត្ថបទថ្មី