បែបបណ្តោយលែងបាន «អនាគត» ប្រឹងស្កាត់មកណែនាំ «បច្ចុប្បន្ន» ពីរបៀបទុកដាក់លុយ(មានវីដេអូ)

  • 2020-07-12 01:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្តាហ៍​មុន វីដេអូខ្លីមួយ អម​ដោយ​ខេបសិន “ធ្លាប់​គិត​អត់ បើ​ត្រលប់​ទៅ ៥​ឆ្នាំ​មុន​បាន ចង់​ឲ្យ​ខ្លួន​ឯង​កែ​ទម្លាប់​អី​ចេញ​ខ្លះ?” #FutureMe បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​សារ​សាច់​រឿង​នេះ​បាន​បាញ់​ចំៗ ទៅ​អ្នក​ដែល​រក​លុយ​បាន តែ​មិន​ដែល​ដឹង​សល់​ម៉េច ។ អ្វី​ពិសេស​នោះ គឺ​បាន​ប្រាប់​ពី​របៀប​ទុក​ដាក់​លុយ​កាក់​ទាន់​កំពុង​ពេល​រក​បាន គ្រាន់​សល់​​ប្រើ​គ្រា​អាសន្ន​អន់​ក្រ (ដូច​ករណី​មាន​កូវីដ​១៩ នេះ​ជា​ដើម)។

វីដេអូ​នេះ​និយាយ ពី​ជីវិត​ហ៊ឺហារ​របស់​យុវជន​​ម្នាក់​ឈ្មោះ សម័យ ដែល​មាន​លុយ​ដឹង​តែ​ចាយ។ បែប​ទ្រាំ​លែង​បាន «សម័យអនាគត» បាន​ត្រលប់​មក​បច្ចុប្បន្ន ជំនាន់​ដែល​ខ្លួន​នៅ​ក្មេង​ចាយ​អត់​ចេះ​គិត​នេះ ដើម្បី​ប្រដៅ​ណែ​នាំ​ ខ្លួនឯង ពី​របៀប​ទុក​ដាក់​លុយ​កាក់ ដើម្បី​បង្ការ​កុំ​ឲ្យ​​ទៅ​អនាគត​ខ្លួន​យា៉ប់​យឺន​ពេក។

ក្នុង​វីដេអូ​ខ្លី ៤​នាទី​នេះ បាន​លម្អិត​ពី ៧​ចំណុច​ដែល​យុវជន​គួរ​យកចិត្ត​ទុក​ដាក់ និង​ប្រឹង​អនុវត្ត​ឲ្យ​បាន បើ​មិន​ចង់​វេទនា​រឿង​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​មុន ដូច​ជា ៖

១. ដឹង​ពី​ចំណូល​ចំណាយ​របស់​ខ្លួន​ឯង ៖ ប្រាក់​ចូល​តាម​ណា ហើយ​ចេញ​ទៅវិញតាមណា ចៀស​វាង​ចាយ​អត់​ដឹង​មុខ អស់​លុយ​ពី​កាបូប​មិន​ដឹង​ខ្លួន

២. កាត់​បន្ថយ​ការ​ចំណាយ ៖ មើល​ខ្ទង់​ណា​មិន​ចាំបាច់ ឬ​អាច​អត់​បាន​ គួរ​កាត់​ចោល

៣. ចេះ​ត​ថ្លៃ ៖ ​មុនចង់​ទិញ​អី ​ធ្វើ Research មើល​ឲ្យ​ស្គាល់​តម្លៃ​ទីផ្សារ​របស់​ដែល​ខ្លួន​ចង់​បាន ,ងាយ​ស្រួល​ពេល​ត​ថ្លៃ​កុំ​ឲ្យ​ខុស , មើល​ឲ្យ​តម្លៃ​​គេ​មួយ​សមរម្យ​ផង, ស្គាល់​កន្លែង​ទិញ​របស់​បាន​ល្អ ហើយ​ធូរ​ថ្លៃជា​ដើម។

៤. ទូរទាត់បំណុល ៖ បើ​មាន​លុយ​ហើយ​ ត្រូវប្រញាប់​ទូទាត់​បំណុល​ឲ្យ​អស់​កុំ​ចាំ​ថ្ងៃ​នេះ​ថ្ងៃ​នោះ នាំឲ្យការប្រាក់កើនឡើងកាន់តែច្រើន

៥. លក់​របស់​ដែល​​មិន​ត្រូវ​ការ ៖ មាន​វិបសាយ និង​អេបផ្សារ​អនឡាញ​ដាក់​លក់​របស់​មួយ​ទឹក​ច្រើន​ណាស់ អាច​សាកល្បង​ប្រើ​បាន ។ លក់ចេញ​មិន​សូវ​ចង្អៀត​ផ្ទះ អារម្មណ៍​ក៏​ស្រឡះល្អ។​

៦. ឆ្លៀត​ពេល​រក​ចំណូល​បន្ថែម ៖ ក្រៅ​ពី​ការងារ​ស្នូល គួរ​រក​ការងារ​ផ្សេង​​ធ្វើ​ដើម្បី​បាន​ចំណូម​បន្ថែម ទាន់​ខ្លួន​នៅ​ក្មេង​ ពេញ​កម្លាំង កុំ​ទុក​ពេលវេលា​ចោល​អត់​ប្រយោជន៍។ ធ្វើ​ការ​រៀង​រវល់​បន្តិច​ អត់​ពេល​ដើរ​ចាយ ហើយ​ចំណេញ​បាន​លុយ​ហូរ​ចូល​ទៀត។

៧. បង្កើន​ពិន្ទុ​ឥណទាន​របស់​អ្នក (ប្រវត្តិហិរញ្ញវត្ថុល្អ) ៖ ក្រែង​ចង់​ទិញ​ផ្ទះ ​ទាន់​ឃើញ​ពេញ​ចិត្ត តែ​លុយ​មិន​គ្រប់​ អាច​ខ្ចី​ធនាគារ​បាន។ ដូច្នេះ​ត្រូវ​តែ​មាន​ប្រវត្តិ​ឥណទាន​ល្អ​ទើបធនាគារ​ព្រម​ផ្តល់​កម្ចី។

ចង់​ដឹង​លម្អិត​ពី​រៀប​ទុក​ដាក់​លុយ​កាក់​នេះ​កាន់​តែ​ច្បាស់ ទាំង​ល្អ​មើល ល្អ​សើច ហើយ​មាន​ប្រយោជន៍​ជា​ចំណេះ​ដឹង​ទៀត

តោះ!​មើលទាំងអស់គ្នា​ ៖

អត្ថបទ៖ លីដា

អត្ថបទពេញនិយម