មុន​ដាក់​ចិត្ត​កាន់ Page ហ្វេសប៊ុក យល់​ច្បាស់​ពាក្យ​ទាំង​នេះ​អស់​ហើយ​នៅ?

  • 2020-07-13 08:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ប្រើប្រាស់​គណនី​ធម្មតា​ឬ​កាន់ Page លើ​បណ្តាញ​សង្គម Facebook ចាំ​បាច់​គួរ​យល់​ឲ្យ​ច្បាស់​ពី​ពាក្យ​គន្លឹះ Engagement, Reach និង Organic។ ដើម្បី​បញ្ចប់​ចម្ងល់ Sabay ពន្យល់​ឲ្យ​ដាច់​ស្រេច​រវាង​ពាក្យ​ទាំង​បី​ដូច​ខាង​ក្រោម។

+Engagement:

ប្រើ​សំដៅ​ទៅ​លើ​ចំនួន Like, Share និង Comment ឬ​ការ​ភ្ជាប់​ចំណូល​ចិត្ត​ផ្សេង​ទៀត ទៅ​តាម​ប្រភេទ​បណ្ដាញ​សង្គម​នីមួយៗ។ មិន​ខុស​ពី​មធ្យោបាយ​ដែល​ស្ថាប័ន​ឬ​ក្រុមហ៊ុន​មួយ ធ្វើ​ការ​ស្ទង់ស្ទាប​ឬ​វាយ​តម្លៃ​ដំណើរការ Page របស់​ពួក​គេ។ ចំនួន Like នៃ​ផុស​លើ Facebook, Tweet លើ Twitter និង​ការ​មើល​ផុស​លើ Pinterest សុទ្ធ​សឹង​ជា​ឧទាហរណ៍​នៃ Engagement លើ​បណ្ដាញ​សង្គម​ទាំង​អស់។

+Reach:

ប្រើ​លើ Facebook ពាក្យ Reach សំដៅ​ទៅ​ឥទ្ធិពល​ឬ​ទំហំ​នៃ​អ្នក​បាន​ឃើញ ដែល​យើង​អាច​បង្ហោះ​ទៅ​ដល់ តាម​រយៈ​មាតិកា (វីដេអូ, រូបភាព ឬ Status)។ ចំនួន​នេះ​ ពុំ​អាច​បញ្ជាក់​ច្បាស់​ពី​ទំហំ​តួ​លេខ​អ្នក View នោះ​ឡើយ។ ឧទាហរណ៍​លើ​ Link នៃ​អត្ថបទ​មួយ មាន​ចំនួន Reach ដល់ ១ ០០០ នាក់ និង​ចំនួន Click ឬ View លើ​អត្ថបទ ១០០ នាក់។​

+Organic:

មាតិកា​បែប Organic ចង់​សម្គាល់​នូវ​រាល់​មាតិកា​ទាំង​ឡាយ​ណា ដែល​មិន​ចំណាយ​ថវិកា​លើ​ការ Boost ឬ Promote ហើយ​ចំនួន Like, Share និង View បែងចែក​ដាច់​ដោយ​ឡែក​ពី​គ្នា បើ​ធៀប​នឹង​ប្រភេទ​មាតិកា Paid (ចំណាយ​លុយ)។

ប្រភព៖ Skillcrush   ប្រែសម្រួល៖ កៅ រក្សា