ពលរដ្ឋទូទាំងស្រុកប្រាសាទបាគងអាចធ្វើអត្តសញ្ញាណប័ណ្ណដោយមិនគិតថ្លៃ​សេវា

  • 2020-07-13 07:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋបាលស្រុកប្រាសាទបាគងបានជូន​ដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ បានឲ្យដឹងថា ក្រុមការងារផ្នែកស្ថិតិ និងអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នឹងចុះទៅទទួលបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ជូនប្រជាពលរដ្ឋខ្មែរ​ រស់នៅក្នុងឃុំកំពុងភ្លុក ដោយមិនគិតថ្លៃ​សេវា​ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងភ្លុក ផ្ទាល់តែម្តង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

ផ្អែកតាមការជូនដំណឹង ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានធ្វើ និងគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណ័ សូមយកឯកសារមកជាមួយ​ដូចជា សំបុត្រកំណើត សៀវភៅស្នាក់នៅ ដើម្បីងាយស្រួល​ក្នុងការបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីនេះ​ អោយបាន​គ្រប់ៗ​គ្នា​ ។

ដោយឡែក​សម្រាប់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលមានសមាជិក​ ជាជនពិការ​ ចាស់ជរា​ ដែលមិនទាន់បានបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគំរូថ្មីឬមិនទាន់មានអត្តសញ្ញាណបណ្ណ័ប្រើប្រាស់ អាចឆាតចូលផេក ឬខលមកលេខទូរសព្ទ័នៅខាងក្រោមក៏បាន​ ដើម្បីចាត់ចែងរៀបចំក្រុមការងារ​ ទៅទទួលបំពេញបែបបទ​ ដល់លំនៅដ្ឋាន។

សម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលមានអត្តសញ្ញាណប័ណ្ណគំរូចាស់ និង អាយុចាប់ពី ១៥ ឆ្នាំឡើងទៅ​ សូមអញ្ជើញ មកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែ គំរូថ្មី អោយបានទាំងអស់គ្នា ព័ត៌មានអំពីទីតាំង ទទួលបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងឯកសារដែលត្រូវភ្ជាប់មកជាមួយ​ សូមទាក់ទងសាកសួរពត៍មាន តាមរយៈលេខទូរសព្ទ័ ០៨៨ ​៨៤២ ៤២២៦​៕

ប្រភព៖ រដ្ឋបាលស្រុកប្រាសាទបាគង

អត្ថបទពេញនិយម