រដ្ឋាភិបាល​កូរ៉េ​ ជះ​លុយ​ប្រើ​ដ្រូន​៣០០​គ្រឿង​បង្ហោះ​ជា​សារ​ឲ្យ​ពលរដ្ឋ​ខ្លួន​ពាក់​ម៉ាស​ និង​លាង​ដៃ​

  • 2020-07-13 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ដែនដី​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ដឹក​ជញ្ជូន​​បាន​ប្រើ​ដ្រូន​៣០០​គ្រឿង​សម្ដែង​បំភ្លឺ​មេឃ​ពេល​រាត្រី​ដើម្បី​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ទប់​ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូវីដ​១៩។​

ការ​សម្ដែង​ធ្វើ​ឡើង​រយៈ​ពេល​ជាង​១០​នាទី​លាត​សន្ធឹង​លើ​លំហ​ នៃ​​លើ​ដង​ទន្លេ​ហាន ស្ថិត​ក្នុង​រដ្ឋ​ធានី​​សេអ៊ូល​ផ្ទាល់​តែ​ម្ដង​ ធ្វើ​ឲ្យ​មហាជន​ចោមរោម​មើល​មិន​ដាក់​ភ្នែក។​ ពន្លឺ​របស់​ដ្រូន​បាន​បង្កើត​ទៅ​ជា​រូបភាព​ប្លែក​ៗ​ពាក់​ព័ន្ធ​នឹង​ការ​បង្ការ​កូវីដ​១៩​ ដូចជា​ការ​លាង​ដៃ​​, ការ​ពាក់​ម៉ាស​, រូបភាព​គ្រូ​ពេទ្យ​ជួរ​មុខ​ និង​ការ​ថ្លែង​អំណរគុណ​ជា​ដើម។​

គិត​ត្រឹម​សប្ដាហ៍​នេះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ឆ្លង​កូវីដ​១៩​សរុប​ ១៣៤៧៩​នាក់​ កើន​ឡើង​៦២​នាក់​ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ចំនួន​​១២២០៤​នាក់​ ខណៈ​អ្នក​ស្លាប់​មាន​ចំនួន​២៨៩​នាក់៕

ប្រភព៖ Reuters   ប្រែសម្រួល៖ សៀនហួរ