មុនស្លាប់ តារាស្រី Naya បានប្រើកម្លាំងចុងក្រោយដើម្បីសង្គ្រោះជីវិតកូនប្រុសអាយុ ៤ឆ្នាំរបស់ខ្លួន

  • 2020-07-14 04:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Bill Ayub ប៉ូលិស​នៃ​តំបន់ Ventura បាន​និយាយ​​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា តារា​ស្រី Naya Rivera បាន​ប្រើ​ប្រាស់​កម្លាំង​ចុង​ក្រោយ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​កូន​បុរស​អាយុ​ ៤​ឆ្នាំ របស់​នាង​ មុន​ដែល​នាង​បាត់បង់​ជីវិត។

លោក Bill បាន​និយាយ​ដូច​នេះ​ថា ៖ "នាង​បាន​ប្រមូល​កម្លាំង​គ្រប់គ្រាន់​​ដើម្បី​ជួយ​ស្រង់​កូន​ប្រុស​ឲ្យ​ឡើង​លើ​ទូក​វិញ​ ប៉ុន្តែ​មិន​មាន​កម្លាំង​គ្រប់​សម្រាប់​ជួយ​ជីវិត​ខ្លួន​ឯង។”

គួរ​ដឹង​ថា​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ គេ​បាន​ប្រទះ​ឃើញ​សាកសព​មួយ​នៅ​បឹង​ Piru ក្នុង​រដ្ឋ​ California ដែល​គេ​​អាច​កំណត់​អត្តសញ្ញាណ​បាន​ថា​ជា​តារា​សម្ដែង​ស្រី​ក្នុង​​រឿង​ភាគ​ទូរទស្សន៍ "Glee”។

Naya Rivera វ័យ ៣៣​ឆ្នាំ និង​កូន​ប្រុស​បាន​ជួល​ទួក​ជិះ​កម្សាន្ត​លេង​នៅ​បឹង Piru កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លង​ទៅ។ កូន​ប្រុស​ឈ្មោះ Josey បាន​ប្រាប់​ដល់​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ថា​ រូប​គេ​និង​ម្ដាយ​បាន​ចុះ​​ទឹក​ដើម្បី​ហែល​ទឹក​លេង ប៉ុន្តែ​ម្ដាយ​មិន​បាន​ឡើង​ទូក​វិញ​នោះ​ទេ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី