ដើម្បីសុវត្ថិភាពអ្នកគាំទ្រ Real Madrid ទោះឈ្នះពាន ក៏មិនហែដូចរាល់ដងដែរ
- 2020-07-15 07:28:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីសុវត្ថិភាពអ្នកគាំទ្រ Real Madrid ទោះឈ្នះពាន ក៏មិនហែដូចរាល់ដងដែរ
ចន្លោះមិនឃើញ
ក្រុម Real Madrid រំពឹងថានឹងក្លាយជាជើងឯកលីគកំពូលអេស្ប៉ាញ La Liga នៅយប់ថ្ងៃព្រហស្បតិ៍នេះហើយ នៅពេលពួកគេប្រកួតទល់ក្រុម Villareal ។
ក្រុមរបស់លោក Zidane កំពុងនាំមុខក្រុម Barcelona ៤ពិន្ទុ ស្របពេលការប្រកួត La Liga នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាលហើយ។ តាមរយៈពិន្ទុនេះដែរ ប្រសិនបើក្រុម Real Madrid ឈ្នះការប្រកួតទី៣៧ ទល់ក្រុម Villareal នោះ ពួកគេនឹងក្លាយជាជើងឯក La Liga ដោយស្វ័យប្រវត្តិតែម្ដង មិនចាំបាច់យក៣ពិន្ទុពីប្រកួតចុងក្រោយទៀតនោះទេ។
ក្លឹប Real Madrid ក៏បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនជាស្រេចហើយថា ប្រសិនបើពួកគេឈ្នះពានរង្វាន់រដូវកាលនេះមែន នោះក៏មិនមានការដង្ហែពានអ្វីឡើយ។ ការធ្វើបែបនេះ គឺដើម្បីធានាសុវត្ថិភាពដល់អ្នកគាំទ្រ កុំឱ្យមានការប្រមូលផ្ដុំគ្នាច្រើន អាចបណ្ដាលឱ្យឆ្លងមេរោគ Covid-19 បាន។
ដោយឡែកអភិបាលក្រុងម៉ាឌីត ក៏យល់ព្រមជាមួយមតិនេះដែរ ហើយក៏មិនឱ្យអ្នកគាំទ្រប្រមូលផ្ដុំគ្នារាប់រយរាប់ពាន់នាក់ដើម្បីអបអរការឈ្នះពានរង្វាន់ជាមួយក្រុម Real Madrid ដែរ។ លោក Jose Luis Martinez Almeida ដែលជាអភិបាលក្រុងបានត្រឹមឱ្យអ្នកគាំទ្រទាំងអស់ដោតទង់នៅមុខផ្ទះ ដើម្បីជាការសម្ដែងអបអរប៉ុណ្ណោះ៕