បង្ហាញ​មុខ ៣​ក្រុម​ត្រូវ​កាត់​ចេញ​ពី La Liga នៅ​រដូវ​កាល​នេះ

  • 2020-07-20 03:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Laganes បាន​ក្លាយ​ជា​ក្រុម​ចុងក្រោយ​ត្រូវ​​មាន​ឈ្មោះ​កាត់​ចេញ​ពី​លីគ​កំពូល​របស់​អេស្ប៉ាញ La Liga នៅ​រដូវ​កាល​នេះ ក្រោយ​លេង​ស្មើ​គ្នា​ជាមួយ Real Madrid យប់​មិញ។

Espanyol និង Mallorca ជា​២​ក្រុម​ដំបូង​ដែល​ដឹង​ខ្លួន​ត្រូវ​កាត់​ចេញ​ តាំងតែ​​ពី​លីគ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​ទាំង​ស្រុង។ យ៉ាងណាមិញ Laganes ត្រូវ​រងចាំ​រហូត​ដល់​សប្ដាហ៍​ទី​៣៨​​ដែល​ទើប​បញ្ចប់​​កាល​ពី​យប់​មិញ​នេះ ទើប​ដឹង​ខ្លួន​​ថា​ត្រូវ​ធ្លាក់​ទៅ​លីគ​ទី​ពីរ។

Leganes បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ហើយ សម្រាប់​ការ​ប្រកួត​​ទល់​នឹង Madrid ប៉ុន្តែ​លទ្ធផល​បាន​ត្រឹម​ស្មើ​គ្នា ២-២។ ប៉ុន្តែ​ចំពោះ​ការ​ប្រកួត​​នេះ​ ប្រសិន​បើ Leganes រក​បាន​ត្រឹម​តែ​១​គ្រាប់​ទៀត ពួក​គេ​អាច​មាន​ឱកាស​បន្ត​នៅ La Liga ហើយ Ceta Vigo ឯណោះ​ទេ​ដែល​ត្រូវ​ធ្លាក់ បន្ទាប់​ពី​លេង​ស្មើ​ជាមួយ​ Espanyol នៅ​យប់​ជាមួយ​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី