វីដេអូបង្ហាញរាងគ្រប់ជ្រុងរបស់ Galaxy Note20
- 2020-07-20 03:48:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូបង្ហាញរាងគ្រប់ជ្រុងរបស់ Galaxy Note20
ចន្លោះមិនឃើញ
Samsung Galaxy Note20 ដែលគ្រោងនឹងបង្ហាញខ្លួននាថ្ងៃទី ៥ ខែសីហាខាងមុខនេះ បានលេចមុខក្នុងវីដេអូថ្មីមួយដែលចែករំលែកដោយ Evan Blass ដែលវីដេអូនេះបានបង្ហាញច្បាស់ៗអំពីរូបរាងរបស់ Galaxy Note20។
ដូចដែលបានឃើញក្នុងវីដេអូ Galaxy Note20 មានចោះរន្ធកាមេរ៉ា Selfie នៅចំកណ្ដាលផ្នែកខាងលើនៃអេក្រង់ ហើយនៅផ្នែកខាងក្រោយមានកាមេរ៉ាចំនួនបីគ្រាប់ អមជាមួយភ្លើង LED នៅក្បែរកាមេរ៉ាផងដែរ។
បន្ថែមពីនេះដែរ ប៊ូតុងថែម/ថយសំឡេង និងប៊ូតុង Power ស្ថិតនៅផ្នែកខាងស្ដាំនៃទូរសព្ទ ចំណែកប៊ិច S-Pen បានប្ដូរទីតាំងមកនៅខាងឆ្វេងវិញ ហើយផ្នែកខាងក្រោមមានប្រើប្រាស់រន្ធ USB Type-C៕
I feel like, with a leak such as this, several hours of exclusivity for Patreon subs should suffice. Many of you have been quite patient.