Lamborghini Urus ចេញពីរោងចក្រផលិតបាន ១ម៉ឺនគ្រឿងហើយ

  • 2020-07-22 03:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចេញ​លក់​លើ​ទីផ្សារ​បាន​ពីរ​ឆ្នាំ​រួច​មក Lamborghini Urus បាន​សម្រេច​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ដែល​​ការ​ផលិត​រថយន្ត​នេះ​ឈាន​ដល់​ទី​មួយ​ម៉ឺន​គ្រឿង​ហើយ។

រោងចក្រ​នៅ​ក្នុង​តំបន់​ ​Sant’ Agata Bolognese នៃ​ប្រទេស​អ៊ីតាលី​ បាន​ផលិត​រថយន្ត​ Urus ទី​មួយ​ម៉ឺន​ដោយ​មាន​លេខ​សាក់ស៊ី​ 10000 សម្រាប់​អតិថិជន​នៅ​រុស្ស៊ី​ម្នាក់។ រថយន្ត​ទី​មួយ​ម៉ឺន​នេះ មាន​ប្រើ​ប្រាស់​​ពណ៌​​ខាង​ក្រៅ​ដ៏​ពិសេស​ឈ្មោះ​ថា​ Nero Noctis Matt គួប​ផ្សំ​នឹង​​ផ្នែក​ខាង​ក្នុង​ដែល​មាន​រចនា​នូវ​ពណ៌​ខ្មៅ រំលេច​ដោយ​ពណ៌​ទឹក​ក្រូច។

​ចាប់​តាំង​ពី​បាន​ចេញ​លក់​មក​ រថយន្ត​ Urus បាន​ជួយ​បង្កើន​ចំនួន​លក់​ឲ្យ Lamborghini បាន​ច្រើន​សន្ធឹក។ ជាក់​ស្ដែង​នៅ​ឆ្នាំ ២០១៩ ​រថយន្ត​ Urus អាច​លក់​ចេញ​បាន​​ ៤ ៩៦២​​គ្រឿង ដែល​ស្មើ​នឹង​​ ៦១% នៃ​ចំនួន​លក់​សរុប។

កាល​ពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន Lamborghini អាច​លក់​រថយន្ត Urus បាន ១ ៧៦១​គ្រឿង ក្រោយ​ពី​បាន​ប្រកាស​ចេញ​លក់​នៅ​ខែ​កក្កដា ឆ្នាំ​ ២០១៨។ បើ​គណនា​មើល​ទៅ មាន​ន័យ​ថា​ Lamborghini អាច​លក់​រថយន្ត Urus បាន​ប្រហែល ៣ ២៧៧គ្រឿង ​​​ក្នុង​​រយៈពេល​ត្រឹម ៧​ខែ ​នៃ​​ឆ្នាំ ២០២០៕​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម