ដឹងតម្រុយពីយុទ្ធសាស្ត្រកំណត់តម្លៃលក់ Galaxy Note20 របស់ Samsung

  • 2020-07-24 07:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកួល​ Samsung Galaxy Note20 ​នឹង​ចេញ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៥ ខែ​សីហា​ខាង​មុខ​នេះ។ យ៉ាងណាក្ដី​មុន​ការ​ប្រកាស​ចេញ ដំណឹង​អំពី​តម្លៃ​សម្រាប់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​លេច​ចេញ​លើ​អ៊ីនធឺណិត ដែល​វា​មាន​តម្លៃ​ស្រដៀង​នឹង​ត្រកូល Note10 ដែរ។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ Yonhap បាន​ដក​ស្រង់​ដំណឹង​​ចេញ​​ពី​ឧស្សាហកម្ម​ស្មាតហ្វូន ដែល​និយាយ​ថា​ Samsung ប្រហែល​ជា​លក់ Galaxy Note20 នៅ​កូរ៉េ​ក្នុង​តម្លៃ ១,១៩៩​លាន​វ៉ុន (ដែល​ស្មើ​ប្រមាណ ៩៩៨​ដុល្លារ) និង Galaxy Note20 Ultra មាន​តម្លៃ ១,៤៥២​លាន​វ៉ុន (​ប្រមាណ ១២០៩​ដុល្លារ)។ ប្រភព​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ ១២០៩​ដុល្លារ ជា​តម្លៃ​សម្រាប់​ទំហំ ២៥៦GB ឬ ៥១២GB នោះ។

គួរ​ដឹង​ថា​ Galaxy Note10 កាល​ពី​ឆ្នាំ​មុន​លក់​តម្លៃ​ប្រមាណ ៩៩២​ដុល្លារ នៅ​កូរ៉េ​ខាង​ត្បូង ចំណែក​ Galaxy Note10+ ទំហំ ២៥៦GB មាន​តម្លៃ ១១៦០​ដុល្លារ និងទំហំ ៥១២GB មាន​តម្លៃ​ប្រមាណ​ ១២៤០​ដុល្លារ។ ​តម្លៃ Galaxy Note20 នៅ​ប្រទេស​ដទៃ​អាច​ស្រដៀង​គ្នា​នៅ​​​កូរ៉េ​ខាង​ត្បូង​ដែរ ពោល​គឺ​លក់​មិន​​ខុស​ពី Galaxy Note10 ច្រើន​ប៉ុន្មាន​ឡើយ៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី