រឿង​ពិត​ ១០​យ៉ាង​កម្រ​បាន​ដឹង​ពី​ Mark Zuckerberg​ មុន​ក្លាយ​ជា​សេដ្ឋី​​ដូច​សព្វ​ថ្ងៃ

  • 2020-07-28 07:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហស្ថាបនិក និង​ជា​​​នាយកប្រតិបត្តិ​​ក្រុមហ៊ុន​​​ Facebook ​លោក​ Mark Zuckerberg គឺ​ជា​បុគ្គល​ជោគជ័យ​​មួយ​រូប​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ជា​​មហា​សេដ្ឋី​មាន​លុយ​ពាន់លាន​ដុល្លារ​​ម្នាក់ផងដែរ។​ ​ ប៉ុន្តែ​​​មុន​នឹង​​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​​នេះ​​ មាន​រឿង​ពិត​មួយ​​​ចំនួន​ដែល​​យើង​កម្រ​បាន​​ដឹង​ពី​បុគ្គលម្នាក់​នេះ​។

@ Mark Zuckerberg​ ​មិន​ដែល​ញាំ​អាហារ​​ពេល​ព្រឹក​

120425_1

​Zuckerberg ​​ធ្លាប់​បាន​និយាយ​ថា​ ​ជា​ធម្មតា​​គាត់​គឺ​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នោះ​ទេ ​លើកលែង​តែ​​​មានកិច្ច​​​​ប្រជុំ​​ពេល​ព្រឹក​​តែ​ប៉ុណ្ណោះ​​ព្រោះ​​វា​​​ធ្វើ​ឲ្យ​គាត់​អាច​​​យឺត​អាហារ​ថ្ងៃ​ត្រង់​។

 @ នៅ​ថ្នាក់​​វិទ្យាល័យ​​ Mark Zuckerberg​ ចូល​ចិត្ដ​លេង​កីឡា​ពីរ​ប្រភេទ​គឺ​...​

  • តេនីស​

  • និង​ ចែវ​​ទូក​។

1357814267

@ ​​ពេល​ជប់​លៀង​ជា​​មួយ​​មិត្ត​រួម​សាលា Mark Zuckerberg​ ​ចូល​ចិត្ត​ជប់លៀង​នៅ​ក្នុង​​​បារ​

when-asked-if-facebook-helped-him-get-women-zuckerberg-replied1-300x225

រវាង​​ស្រាបៀរ​និង​ភេសជ្ជៈ Mark Zuckerberg​ ជ្រើស​យក​ស្រាបៀរ​ 

if-the-underage-mark-zuckerberg-could-have-had-beer-or-a-mixed-drink-hed-have-picked-300x225

​ប្រសិន​​បើ​​មិត្ត​ភក្ដិ​របស់​​ Mark Zuckerberg ​​​​ឲ្យ​គាត់​ជ្រើស​រើស​​​រវាង​ស្រាបៀរ​ និង​​ភេសជ្ជៈ​​គាត់​ប្រាកដ​ជា​ជ្រើស​យក​ស្រា​បៀរ​​ប៉ុន្តែ​គាត់​បាន​បញ្ជាក់​ថា​គាត់​​មិន​ផឹក​វា​នោះ​ទេ ដោយ​គាត់​បាន​បន្ថែម​ថា​នេះ​គ្រាន់​តែ​ជា​ការ​លេងសើច​ជា​មួយ​មិត្ត​របស់​គាត់។

ឧបករណ៍​បច្ចេកវិទ្យា​ដែល​ Mark Zuckerberg ចូល​ចិត្ត​នោះ​គឺ​របស់​ក្រុមហ៊ុន Sony​

កុំព្យូទ័រ​ដែល​លោក​ចូល​ចិត្ត​ប្រើ​នោះ​គឺ​​ម៉ូដែល​​ Sony VAIO​ ប្រភេទ​ Mini Computer ហើយ​​គាត់​បាន​ដាក់​ឈ្មោះ​ឲ្យ​វា​ថា​​ Tinkerbell។

@ Zuckerberg ​ផ្ដើម​បង្កើត​ “Thefacebook” ​ដោយ​សារ​តែ​​...

មូល​ហេតុ​​ដែល​ផ្ដើម​ឲ្យ​គាត់​បង្កើត​ Thefacebook ដំបូង​គឺ​ដោយ​សារ​តែ​សាកលវិទ្យាល័យ​ Harvard ជា​កន្លែង​​ដែល​សោះកក្រោះ ​និង​ពុំ​សូវ​មាន​ទំនាក់​ទំនងនោះ​ទេ​។ ​​គាត់​បាន​​​និយាយ​ថា​ ​គាត់​ចង់​​បង្កើត​កន្លែង​អនឡាញ​មួយ​​​ដើម្បី​ដាក់​បញ្ចូល​​​ឈ្មោះ​សិស្ស​ទាំង​អស់​​​នោះ ក៏​ដូច​ជា​​ដើម្បី​ប្រើ​ប្រាស់​ទំនាក់​ទំនង​គ្នា។

​@ ពេល​​សួរ​ថា​​តើ​ Facebook ជួយ​គាត់​ទាក់​ស្រី​ៗ​បាន​មែន​ទេ​?  Zuckerberg ឆ្លើយ​តប​ថា​....

​វា​ជួយ​ឲ្យ​មិត្តភក្ដ​របស់​គាត់​ទាក់​ទង​​រក​សង្សារ​​​។ ​តែ​​​ Facebook ​ពិត​ជា​បាន​ជួយ​ឲ្យ​ជីវិត​ និង​ទំនាក់​ក្នុង​សង្គម​​របស់​គាត់​បាន​រីកចម្រើន​មែន​​ជាក់​ស្ដែង​​ពេល​មួយ​​​វា​បាន​ជួយ​គាត់​​​បាន​ចូល​រួម​ក្នុង​​ពិធី​ជប់លៀង​​ដោយ​ពុំ​បាន​គ្រោង​ទុក​មួយ​ជា​មួយ​សិស្សនៅ​​ UCLA ​ដែល​គាត់​មិន​ដែល​ស្គាល់​សោះ​​។

Mark

@ ពេល​ចេញ​ពី​សាកលវិទ្យាល័យ​​ Harvard Zuckerberg ​បាន​ជួល​ផ្ទះ​មួយ​ក្បែរសាកលវិទ្យាល័យ​​​ Stanford។ ដូច្នេះ​ដើម្បី​​រក​លុយ​បង់​ថ្លៃ​ផ្ទះ​ Zuckerberg​ ដោយ​គាត់​បាន​ប្រើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ​នៅ​លើ​ Facebook ដើម្បី​​រក​ចំណូល​សម្រាប់​បុគ្គលិក​ក្នុង​ការ​ដំណើរការ​វិបសាយ​ និង​ចំណាយ​លើ​ដំណើរ​កម្សាន្ត​ក្នុង​រដូវក្ដៅ។

@ Zuckerberg មិន​ចូល​ចិត្ត​​ដែល​​ Facebook ធ្វើ​ឲ្យ​មនុស្ស​ប្រឆាំង​ទៅ​​នឹង​​សង្គម

​ដោយ​គាត់​ពុំ​ចង់​ទទួល​បាន​អ៊ីមែល​ដែល​មាន​អ្នក​ប្រើ​ប្រាស់​និយាយ​ថា​ពួក​គេ​បាន​​ចំណាយ​ពេល​ជា​ច្រើន​លើ​​វិបសាយ​​របស់​គាត់​ តែ​​បែ​ជា​ពុំ​​ទទួល​បាន​​​ទំនាក់​ទំនង​ក្នុង​សង្គម​តិចតួច។​

Zuckerberg ​គិត​ថា​ Facebook ​ទទួល​បាន​ជោគជ័យ​គឺ​ព្រោះ..

zuckerberg-didnt-like-that-facebook-made-people-300x240

វា​បាន​បង្កើត​សហគមន៍​អនឡាញ​មួយ​ ហើយ​គ្មាន​បណ្ដាញ​សង្គម​ណា​មួយ​​បាន​ធ្វើ​វា​ពី​មុន​នោះ​ទេ។ ដោយ​គាត់​បាន​បញ្ជាក់​ថា​​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ទំនាក់​ទំនង​ច្រើន​ក្នុង​សង្គម​ទាំង​ក្នុង​ប្រព័ន្ធ​អនឡាញ និង​សង្គម​ពិត  ហើយ​អ្វី​ដែល​​មាន​នៅ​លើ​​បណ្ដាញ​សង្គម​​មួយ​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​រូប​ភាព​ពិត​​ដែល​កំពុង​មាន​នៅ​ក្នុង​សង្គម​”។

ប្រភព៖ addicted2success ប្រែ​សម្រួល៖ សំនៀង