ដំណឹងល្អ ! កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន២នាក់ ព្រឹកនេះ

  • 2020-07-31 04:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលប្រកាសព្យាបាលជាសះស្បើយជំងឺកូវីដ១៩ ចំនួន ២នាក់ គិតត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ។

រូបតំណាង

អ្នកជាសះស្បើយទាំង២នាក់នោះ គឺ៖

  • ស្រ្តីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅគីឡូលេខ៩ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។

  • បុរសជនជាតិខ្មែរអាយុ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្សី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ ចំនួន២ដង ត្រូវបានអនុញ្ញាឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ប្រទេសកម្ពុជា រកឃើញអ្នកមនជំងឺកូវីដ១៩ សរុបចមនួន ២៣៤នាក់ ក្នុងនោះព្យាបាលជាះស្បើយសរុបចំនួន ១៦៤នាក់ និងអ្នកសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យរដ្ឋ មានសរុបចំនួន ៦៨នាក់។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា