ជម្រើស​ ១១នាក់​របស់​ Klopp ដំបូង​បង្អស់​នៅ Liverpool ពេល​នេះ​សល់​ប៉ុន្មាន​នាក់?

  • 2020-07-31 11:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​តុលា ឆ្នាំ២០១៥ លោក Jurgen Klopp ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ក្លឹប Liverpool។ ប្រកួត​ដំបូង​របស់​លោក​គឺ​ប៉ះ​នឹង Tottenham Hotspur ដែល​កាល​នោះ​បញ្ចប់​ក្នុង​លទ្ធផល ០-០។ យ៉ាងណាមិញ ជម្រើស​ ១១នាក់​ដំបូង​របស់​លោក​នៅ​ពេល​នោះ សល់​តែ ២នាក់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០២០​នេះ។

ខាង​ក្រោម​នេះ​ជា​ជម្រើស​ ១១នាក់​ដំបូង​ពេល​ប៉ះ Spurs កាល​ពី​ខែ​តុលា ឆ្នាំ២០១៥៖

អ្នក​ចាំ​ទី៖*

Simon Mignolet (ផ្លាស់​ទៅ​កាន់​ក្លឹប​បែលហ្សិក Brugge)

ខ្សែ​ការពារ​៖

  • Alberto Moreno (ផ្លាស់​ទៅ​កាន់​ក្លឹប​អេស្ប៉ាញ Villareal)

  • Mamadou Sakho (ផ្លាស់​ទៅ​កាន់​ក្លឹប Crystal Palace)

  • Martin Skrtel (ផ្លាស់​ទៅ​កាន់​ក្លឹប​ទួរគី Istanbul Basaksehir)

  • Nathaniel Clyne (ផ្លាស់​ទៅ​កាន់ Bournemouth ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង តែ​ពេល​នេះ​ជា​កីឡាករ​គ្មាន​ក្លឹប​ ក្រោយ​អស់​កុងត្រា​ជាមួយ Liverpool)

ខ្សែ​បម្រើ៖

  • Philippe Coutinho (ផ្លាស់​ទៅ Barcelona ហើយ​លេង​នៅ Bayern Munich ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង)

  • Emre Can (ផ្លាស់​ទៅ​កាន់ Juventus ក្រោយ​មក​ទៅ Dortmund)

  • Adam Lallana (ផ្លាស់​ទៅ​កាន់ Brighton)

  • Lucas Leiva (ផ្លាស់​ទៅ​កាន់ Lazio)

  • James Milner (នៅ​ដល់​បច្ចុប្បន្ន)

ខ្សែ​ប្រយុទ្ធ៖

Divock Origi (នៅ​ដល់​បច្ចុប្បន្ន)៕

ប្រភព៖ sporf

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី