ដំណឹងល្អ! ព្រឹកនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៣២នាក់

  • 2020-08-02 02:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២ ខែសីហានេះថា អ្នកជំងឺ៣២នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩។ ក្នុងចំណោមអ្នកជាសះស្បើយនេះ គឺមានបុរសជាជនជាតិខ្មែរចំនួន ២៩នាក់ និង បុរសជនជាតិឥណ្ឌូណេស៊ីចំនួន ០៣នាក់។

ទន្ទឹមនឹងការប្រកាសពីការព្យាបាលជាសះស្បើយនៃជំងឺកូវីដ១៩ ខាងលើនេះ ក្រសួងក៏បានប្រាប់ពីការរកឃើញអ្នកឆ្លងថ្មីចំនួន ១នាក់ផងដែរ។ អ្នកដែលឆ្លងថ្មី​ គឺជាបុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ មានអាស័យដ្ឋានស្ន់នៅភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

អ្នកឆ្លងថ្មីខាងលើនេះ គឺជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដយបានបន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដោយមានអ្នកដំណើរសរុបចំនួន១១២នាក់។ ដូច្នេះអ្នកដំណើរចំនួន ១១១នាក់ ដែលលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី មានចំនួន ០៧នាក់ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ៨៩នាក់ នៅសណ្ឋាគារមួយទៀត ក្នុងរាជធានីភ្នំពេញចំនួន ០១នាក់ នៅស្ថានកុងស៊ុលស្វីសប្រចំាប្រទេសកម្ពុជា ចំនួន០៣នាក់ នៅទីស្នាក់ការ UNDP ចំនួន ០៤នាក់ និងនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ចំនួន ០៧នាក់។

ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរបចំនួន ២៤០នាក់ ក្នុងនោះព្យាបាលឲ្យជាសះស្បើយសរុប ចំនួន ១៩៦នាក់ និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មានសរុបចំនួន ៤២នាក់៖

សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម