តារា​​ស្រី​រាង​ស្អាត​ខ្មែរ​ម្នាក់​ទៀត បញ្ចេញ​ឈុត​គ្រឿង​ក្នុង​នៅ​ក្រៅ​ប្រទេស

  • 2014-11-21 13:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល កញ្ញា ទូច មិនាថ ដែល​ធ្លាប់​​​បាន​ទទួល​ពាន ជា​តារា​រាង​ស្អាត ពី​ការ​ប្រកួត​កម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 នៅ​ប្រទេស ម៉ាឡេស៊ី កាល​ពី​ពេល​កន្លង ត្រូវ​បាន​ប្រភព​មួយ​ទម្លាយ​​ដឹង​ថា តារា​ស្រី​ម្នាក់​នេះ​ធ្លាប់​បញ្ចេញ​ឈុត​គ្រឿង​ក្នុង​​ពេញ​ទំហឹង​នៅ​ឯ​ក្រៅ​ប្រទេស​ពេល​ដែល​នាង​ចូល​រួម​ប្រកួត។

 

ការ​បញ្ចេញ​ឈុត​គ្រឿង​ក្នុង​នេះ មិនមែន​​មាន​តែ​កញ្ញា ទូច មិនាថ ម្នាក់​ឯង​ទេ ពោល​គឺ បេក្ខនារី​ដែល​ចូល​រួម​ប្រកួត សុទ្ធតែ​បាន​ធ្វើ​បែប​នេះ​ទាំង​អស់។ កម្មវិធី Miss Chinese Cosmo Beauty Pageant Southeast Asia Contest 2014 ដែល​បាន​ធ្វើ​កាល​ពី​ពាក់​កណ្ដាល ខែ កក្កដា ឆ្នាំ ២០១៤ មាន​តារា​​ខ្មែរ​ទៅ​ចូល​រួម​ប្រកួត​ចំនួន៣នាក់ ក្នុង​នោះ​មាន កញ្ញា ទូច មិនាថ កញ្ញា លឹម មួយហ្គិច និង កញ្ញា ពេជ្រ ចិន្ដា។ តារា​ទាំង៣នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ដោយ​ក្រុម Sun​ Super Models Cambodia ។ ជា​លទ្ធផល ក្នុង​ចំណោម​អ្នក​ទាំង៣ ​មាន​តែ មិនាថ ដែល​ទទួល​បាន​ពាន​ជា តារា​រាង​ស្អាត​ពី​កម្មវិធី​ខាង​លើ។

 

កញ្ញា ទូច មិនាថ បាន​ប្រាប់Sabayក្នុង​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត​ថា នាង​ពិត​ជា​មាន​ការ​អៀន​ខ្មាស​ខ្លាំង​ណាស់​ព្រោះ នាង​គឺ​ជា​ស្ត្រី​ខ្មែរ​ប្រកាន់​នៅ​ប្រពៃណី ប៉ុន្តែ​ដោយសារតែ​កម្មវិធី​ប្រកួត​​នោះ គណៈកម្មការ តម្រូវ​ឲ្យ​បេក្ខនារី​ដែល​ចូល​រួម​ប្រកួត​ស្លៀក​ពាក់​ឈុត​ទាំង​នោះ ហេតុ​នេះ​ទោះ​ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​តែ​ធ្វើ​តាម ព្រោះ​​បាន​ចុះ​កុងត្រា​ជា​មួយ​គ្នា​​​​រួច​ហើយ។  

  មិន​មែន​តែ កញ្ញា ទូច មិនាថ មួយ​ទេ​ដែល​ធ្លាប់​បញ្ចេញ​​​​ឈុត​គ្រឿង​ក្នុង​ជា​សាធារណៈ​នៅ​ក្រៅ​ប្រទេស​បែប​នេះ និយាយ​រួម ឲ្យ​តែ​មាន​ការ​ប្រកួត​​​ផ្នែក​សម្រស់​​នៅ​ក្រៅ​ប្រទេស គណៈកម្មការ​តម្រូវ​ឲ្យ ​ស្លៀកពាក់​បែប​នេះ​ទាំង​អស់។ ឧទាហរណ៍ កញ្ញា នូ ទឹម​ស្រី​នៀត ដែល​​ធ្លាប់​បាន​ឈ្នះ​ជយលាភី​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award) ក្នុង​កម្មវិធី Miss Grand International ពី​ប្រទេស​ថៃ កាល​ពី​ដើម​ខែ តុលា នេះ និង លោក យិត មាសឧស្សាហ៏ ហៅ Edwin បាន​ជាប់​ពានរង្វាន់​តារា​ញញឹម​ស្រស់ ជាង​គេ “ Mr. Smiley Award in Mister Asia Contest 2014 ” នៅ​ទី​ក្រុង​ហុង​កុង​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​​​សុទ្ធតែ​​បង្ហាញ​​​ឈុត​គ្រឿង​ក្នុង​បែប​នេះ​ដែរ។ ទោះ​បែប​នេះ​ក្ដី ពួក​គេ​សុទ្ធតែ​ទទួល​បាន​ពាន​រង្វាន់ ហើយ​បាន​រួមចំណែក​​ជួយ​លើក​មុខ​មាត់​ប្រទេស​កម្ពុជា ឲ្យ​ពិភព​លោក​ស្គាល់​កាន់​តែ​ច្បាស់​មួយ​កម្រិត​ថែម​ទៀត តាម​វិធី​ផ្សេងៗ​គ្នា។
 
 
  កញ្ញា ទូច មិនាថ បាន​បោះ​ជំហាន​ចូល​សិល្បៈ​នៅ​ក្នុង​អំឡុង​ឆ្នាំ២០១១ តាម​រយៈ​ការ​ប្រកួត​របស់​ក្រុមហ៊ុន BKA Entertainment ដោយ​នាង​បាន​ជាប់​ក្នុង​ជម្រើស​១០នាក់​ចុង​ក្រោយ។ បច្ចុប្បន្ន​​នាង​មាន​​​វ័យ២២ឆ្នាំ​ជា​និស្សិត​ឆ្នាំ​​ទី៣ ជំនាញ​ធនាគារ។ ក្រៅ​ពី​ការងារ​សិល្បៈ​នាង ​គឺ​ជា​អ្នក​បម្រើ​ការ​លើ​យន្តហោះ​មួយ​​នៅ​ប្រលានយន្តហោះ​ក្នុង​ប្រទេស​កម្ពុជា៕

 

អត្ថបទ៖ ខុត សីហា រូប​​ថត៖ផ្ដល់​ដោយ Sun​ Super Models Cambodia

 

អត្ថបទថ្មី