Serie A រក​ឃើញ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ហើយ តែ​មិនមែន Ronaldo ទេ

  • 2020-08-05 04:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ Paulo Dybala បាន​យក​ឈ្នះ​មិត្ត​​រួម​ក្រុម Juventus កីឡាករ Cristiano Ronaldo ​ក្នុង​រដូវ​កាល​នេះ​​ឈ្នះ​ពាន​​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​នៅ​ Serie A។

Serie A បាន​ប្រកាស Dybala ជា​អ្នក​ឈ្នះ​កាល​ពី​ម្សិលមិញ ខណៈ Ronaldo មិន​អាច​ការពារ​តំណែង​របស់​ខ្លួន ដែល​​​ឈ្នះ​​កាល​ពី​រដូវ​កាល​មុន​បាន​ឡើយ។ ក្នុង​រដូវ​កាល​នេះ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រក​បាន​១១​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​៣៣​ប្រកួត​នៅ Serie A។

ខាង​ក្រោម​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗ

  • Dejan Kulusevski កីឡាករ​របស់ Juvenus ប៉ុន្តែ​កំពុង​ខ្ចី​ជើង​នៅ Parma ជាប់​ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំ
  • Wojciech Szczesny របស់ Juventus ជាប់​ជា​អ្នក​ចាំ​ទី​ល្អបំផុតប្រចាំ​ឆ្នាំ
  • Stefan De Vrij របស់ Inter Milan ជាប់​ជា​ខ្សែ​ការពារ​ល្អបំផុត​ប្រចាំ​ឆ្នាំ
  • Papu Gomez  របស់ Atalanta ជាប់​ជា​ខ្សែ​បម្រើ​ល្អបំផុតប្រចាំ​ឆ្នាំ
  • Ciro Immobile របស់ Lazio ជាប់​ជា​ខ្សែ​ប្រយុទ្ធ​ល្អបំផុតប្រចាំ​ឆ្នាំ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ