ម៉ាកទូរសព្ទណាជាប់លេខ១ នៅអាស៊ីអាគ្នេយ៍គិតត្រឹមបច្ចុប្បន្ននេះ?
- 2020-08-06 01:42:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកទូរសព្ទណាជាប់លេខ១ នៅអាស៊ីអាគ្នេយ៍គិតត្រឹមបច្ចុប្បន្ននេះ?
ចន្លោះមិនឃើញ
តាមរយៈតួលេខរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ដែលទើបចេញផ្សាយកាលពីថ្មីៗនេះ បានបង្ហាញថាទីផ្សារស្មាតហ្វូននៅអាស៊ីអាគ្នេយ៍នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ នេះ មានសញ្ញាវិជ្ជមានឡើងវិញ ដែលមានកំណើនចំនួនលក់ ១៣% ធៀបនឹងត្រីមាសទី១ ក៏ដោយសារការដកចេញនូវវិធានការបិទខេត្ត/ក្រុង ក៏ដូចជាការបើកដំណើរការហាងលក់ឡើងវិញតាមបណ្ដាប្រទេសមួយចំនួន។
តួលេខរបស់ Canalys បានបង្ហាញថា ម៉ាកយីហោស្មាតហ្វូនកំពូលទាំង៥ ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍មានដូចខាងក្រោមនេះ ៖
១. Samsung ៖ មានចំណែកទីផ្សារ ២១% (ចំនួនលក់ថយចុះ ២៦% ធៀបនឹងត្រីមាសទី២ឆ្នាំមុន)
២. OPPO ៖ មានចំណែកទីផ្សារ ២០% (ថយចុះ ២៥%)
៣. Vivo ៖ មានចំណែកទីផ្សារ ១៨% (កើនឡើង ២០%)
៤. Realme ៖ មានចំណែកទីផ្សារ ១២% (កើនឡើង ១០២%)
៥. Xiaomi ៖ មានចំណែកទីផ្សារ ១១% (ថយចុះ ១៨%)
គួរដឹងថារបាយការណ៍របស់ Canalys គឺមានដកស្រង់ទិន្នន័យពីទីផ្សារប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕