ទូរសព្ទ Android មហាកម្លាំងទាំង១០ នាបច្ចុប្បន្ននេះ

  • 2020-08-07 01:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AnTuTu ដែល​ជា​កម្មវិធី​ធ្វើ​តេស្ត​សមត្ថភាព​ស្មាតហ្វូន​ បាន​បង្ហាញ​ចេញ​បញ្ជី​ស្មាតហ្វូន Android កម្លាំង​ខ្លាំង​ដាច់​គេ​ប្រចាំ​ខែ​កក្កដា ដោយ​ឃើញ​ថា​ OPPO Find X2 Pro នៅ​តែ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ដដែល ជា​មួយ​លំដាប់​ពិន្ទុ​សរុប​ ៦១៣០៤៨ ពិន្ទុ។

ស្មាតហ្វូន​ជា​បន្ត​បន្ទាប់​ដែល​លេច​មុខ​លើ​តារាង​កំពូល​ទាំង​១០ របស់ AnTuTu មាន​ដូច​ជា OPPO Find X2, Redmi K30 Pro, Xiaomi Mi 10 Pro, iQOO Neo3, OPPO Ace2, vivo X50 Pro+, realme X50 Pro, Meizu 17 Pro និង iQOO 3។

ស្មាតហ្វូន​ដែល​ជាប់​ចំណាត់​ថ្នាក់​គឺ​សុទ្ធ​តែ​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 865 ហើយ​ភាគ​ច្រើន​មាន RAM ទំហំ ១២GB មាន​តែ​ពីរ​ម៉ូដែល​ប៉ុណ្ណោះ​មាន RAM ទំហំ ៨GB៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង