Google Pixel 4XL ធ្លាក់ថ្លៃនៅសល់ប៉ុន្មានហើយ?

  • 2020-08-11 02:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 4 XL ជាទូរសព្ទដែលមានបំពាក់នូវបច្ចេកវិទ្យារ៉ាដា Soli ដើម្បីដំណើរការមុខងារបញ្ជាដោយកាយវិការពីចម្ងាយ Motion Sense។

ចំណុចភ្ញាក់ផ្អើលមួយគឺត្រកូល Pixel ឆ្នាំ ២០១៩ នេះខុសពីម៉ូឌែលមុនៗ។ កំពុងលក់នៅតាមហាក់មិនសូវមានអ្នកចាប់អារម្មណ៍ច្រើនដូចស៊េរីមុនៗក៏ពិតមែនតែបើនិយាយពីតម្លៃក៏មិនចាញ់ស្មាតហ្វូនស៊េរីចុងក្រោយដទៃទៀតឡើយ។

តម្លៃថ្មីលក់នៅតាមហាងខាងក្រោម៖

  • Google Pixel 4 ទំហំ 64GB មានតម្លៃខ្ទង់ ៧៨៩ដុល្លារ

  • Google Pixel 4XL ទំហំ 64GB មានតម្លៃខ្ទង់ ៨១៩ ដុល្លារ

  • Google Pixel 4XL ទំហំ 128GB មានតម្លៃខ្ទង់ ៨៩៩ ដុល្លារ

Google Pixel 4 ក៏ជាស្មាតហ្វូនដែលមានកាមេរ៉ានេះមានសមត្ថភាពអាចចាប់រូបភាពផ្កាយបានទៀតផង។ ក្រៅពីមុខងារធំៗ Better Portrait Mode: មុខងារព្រិលក្រោយ ឬ Portrait បានសមត្ថភាពខ្លាំងជាងមុន បន្ទាប់ពី Google បានបន្ថែម Live HDR+, telephoto មុខងា Night Mode & Astrophotog-raphy ជាដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី