ឌូក ថា​ ៦​ស្មើ​អត់​បញ្ហា​​ សំខាន់​ពេល​ណាទើប​ប្រកួត​នេះ​កើត​ឡើង​

  • 2020-08-11 07:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


​ឥន្ទ្រី​ពិឃាត​​ ឌូក បាន​​បង្ហើប​​ប្រាប់​ឲ្យ​ដឹង​មុន​នេះ​ថា «​មិន​អី​ទេ​បង​​។ សម្រាប់​ខ្ញុំ​គ្មាន​បញ្ហា​ទេ​ កំដរ​បាន​គ្រប់​ការ​ប្រកួត»។ ការ​និយាយ​បែប​នេះ​ក្រោយ​ស្មាត់​ ឌូក បាន​ឃើញ​ការ​ចង់​ឲ្យ​មាន​ការ​ប្រកួត​មិត្ត​ភាព​ផ្លូវ​ការ​របស់​​​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ ពិន សារុន ៦ ស្មើ​។

ស្មាត់ ឌូក

​ការ​លើក​ឡើង​ខាង​លើ​​របស់​ស្មាត់​ ឌូក ក្នុង​គោល​បំណង​ចង់​បាន​បទ​ពិសោធ​ដូច​​ នឹង​ការ​ចង់​បាន​របស់​កីឡាករ​ ពិន សារុន ដូច​គ្នា។ គេ​មើល​ឃើញ​ថា កីឡាករ​កម្ពុជា​ដែល​ប្រឹងប្រែង​ហ្វឹកហាត់​​បាល់ទះ​​តាម​ក្លឹប​គ្មាន​ការ​ប្រកួត​ វា​ធ្វើ​ឲ្យ​សមត្ថភាព​មិន​មាន​ការ​រីក​ចម្រើន​ឡើយ។

​ស្មាត់​កម្ពស់ ១,៨៤ ម៉ែត្រ​ខាង​លើ​បន្ថែម​ថា ទោះ​ប្រកួត ៦ ស្មើ ឬ ៤ ស្មើ​ក៏​គេ​អាច​កំដរ​បាន។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ថា តើ​ការ​ប្រកួត​នេះ​វា​អាច​កើត​ឡើង​បាន​ដែរ​ឬ​ទេ​ ហើយ​បើ​សិន​ជា​អាច​មាន​ការ​ប្រកួត​នេះ​ឡើង​មែន​ គេ​ពិត​ជា​សប្បាយ​ចិត្ត​ជា​មួយ​មិត្ត​រួម​ក្រុម​កងពល​អន្តរាគមន៍​លេខ៣​របស់​គេ​។

​សូម​បញ្ជាក់​ថា ឌូក ជា​កីឡាករ​ជូរ​មុខ​របស់​កម្ពុជា​ផ្នែក​កីឡា​បាល់ទះ​​ ដែល​បា​ន​ជាប់​ជម្រើស​ជាតិ​ចន្លោះ​ឆ្នាំ​២០១៥ ដល់ ២០១៨ ​ផ្នែក​លើ​ក្ដារ​ ​ព្រម​ទាំង​ជា​កីឡាករ​ជម្រើស​ជាតិ​បាល់ទះ​ឆ្នេរខ្សាច់​​កាល​ពី​ឆ្នាំ​មុន​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​