ឃើញ​ឡើង​ជើង​នៅ​អ៊ីតាលី ក្លឹប​អង់គ្លេស​មួយ​ចែចូវ​ចង់​ទិញ Immobile

  • 2020-08-11 13:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អ៊ីតាលី Ciro Immobile បាន​ទម្លាយ​ប្រាប់​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប Newcastle បាន​ទាក់ទង​រូប​ខ្លួន អំឡុង​ពេល​មាន​ពាក្យ​ល្ហិចល្ហៀង​ថា​រាជវង្ស​អារ៉ាប​មាន​បំណង​ចង់​ទិញ​ក្លឹប​នេះ។

Immobile បាន​លើកឡើង​ថា៖ " ក្នុង​មួយ​ហ៊ឹក​ដែល​គេ​ផ្អើល​ថា​រាជវង្ស​អារ៉ាប​ចង់​ទិញ​ក្លឹប ខាង​ Newcastle បាន​ទាក់ទង​មក​ភ្នាក់ងារ​ខ្ញុំ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " ក្រោយ​មក​ Premier League ក៏​បដិសេធ​មិន​ឲ្យ​មាន​ការ​លក់​ក្លឹប​ ឬ​ក៏​ខាង​រាជវង្ស​អស់​ហ្នឹង​ដក​ចិត្ត​វិញ​ក៏​មិន​ដឹង​ ខ្ញុំ​មិន​សូវ​ចាំ​ច្បាស់​ដែរ ដឹង​គ្រាន់​តែ​ពេល​ហ្នឹង​ Newcastle ក៏​ចង់​ហៅ​គ្រូ​អ៊ីតាលី​ដូច​ អតីត​គ្រូ Juventus លោក Massimiliano Allegri មក​ដឹក​នាំ​ក្លឹប​ទៀត​ផង​ " ។

Immobile បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល ២០១៩/២០​នេះ ដោយ​កីឡាករ​រូប​នេះ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ក្របខ័ណ្ឌ Serie A ដោយ​ស៊ុត​បាន ៣៦គ្រាប់​ឲ្យ​ក្លឹប​ Lazio៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម