មើលតម្លៃ Note20 Ultra 5G លក់នៅវៀតណាម

  • 2020-08-12 06:41:44
  • ចំនួនមតិ 14 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​​នឹង​មាន​ដាក់​លក់ Galaxy Note20 ចំនួន​ពីរ​ប្រភេទ ដែល​ក្នុង​នោះ​រួម​មាន​ Galaxy Note20 និង Galaxy Note20 Ultra ប្រភេទ 4G និង​ Galaxy Note20 Ultra 5G ដែល​ជា​ស្មាតហ្វូន 5G ដំបូង​របស់ Samsung នៅ​វៀតណាម។

Note20 Ultra 5G មាន​តម្លៃ​ថ្លៃ​ជា​គេ ​ដែល​មាន​​ដាក់​លក់​តម្លៃ ៣៣​លាន​ដុង ស្មើ​ប្រមាណ ១ ៤១៦​ដុល្លារ មាន​បំពាក់​ RAM ទំហំ ១២GB ធំ​ជាង​ពីរ​ប្រភេទ​ទៀត (មាន RAM ៨GB) និង​មាន​បំពាក់​ដោយ​ឈីប Exynos 990 ដូច​ជា​ Note20 ពីរ​ប្រភេទ​ទៀត​ដែរ។

ចំណែក​ Note20 ធម្មតា​គឺ​មាន​តម្លៃ​ចាប់​ពី ២៤​​លាន​ដុង ​ស្មើ​នឹង​ប្រមាណ ១ ០៣០​ដុល្លារ ហើយ Note20 Ultra មាន​តម្លៃ​ចាប់​ពី ៣០​លាន​ដុង ១ ២៨៨​ដុល្លារ៕​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង