ក្ដៅ​ៗ ​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នឹង​លើក​ពេល​ទៅ​ឆ្នាំ​២០២១ ព្រោះ​រលក​ទី​២ Covid-19 ​

  • 2020-08-12 07:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​បើ​តាម​សេចក្ដី​ប្រកាស​ដែល​បាន​ចេញ​នៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​ថា​ការ​ប្រកួត​ជម្រុះ World Cup 2022 ​និង​ការ​ប្រកួត​ជម្រុះ ​AFC Asian Cup 2023 ​នឹង​ត្រូវ​លើក​ពេល​សិន ដោយសារ​មេរោគ Covid-19 ​។

សហព័ន្ធ​បាល់ទាត់ FIFA ​និង AFC ​បាន​ប្រជុំ​គ្នា​ជា​ច្រើន​លើក​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ប្រកួត​សំខាន់​ទាំង​ពីរ​ខាង​លើ​នេះ។ ដោយសារ​តែ​មេរោគ Covid-19 ​នៅ​បន្ដ​កើត​មាន​ឡើង ឬ​អាច​និយាយ​បាន​ថា​ជា​រលក​ទី ២​ផង​នោះ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​សម្រេច​លើក​ការ​ប្រកួត​នៅ​ខែ​តុលា​ឆ្នាំ​២០២០​នេះ ​ទៅ​លេង​នៅ​ឆ្នាំ​២០២១​វិញ ​ដោយ​កាល​វិភាគ​នឹង​បញ្ជាក់​តាម​ក្រោយ។

​រំលឹក​ថា​កម្ពុជា​ក៏​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នេះ​ដែរ។ ​ដោយ​កន្លង​មក​កម្ពុជា​លេង​បាន​ច្រើន​ប្រកួត​មក​ហើយ ​និង​នៅ​សល់​ការ​ប្រកួត​ក្នុង​ដី​១​ប្រកួត​ទៀត ទល់​ក្រុម​អ៊ីរ៉ង់ ដែល​ជា​ការ​ប្រកួត​សងសឹក​ដ៏​ស្វិតស្វាញ៕

អត្ថបទ៖ វ៉ាន់ សក្ដិ