ប្រទះឃើញ គីម ជុងអ៊ុន ជិះ Lexus LX570 សួរសុខទុក្ខពលរដ្ឋរងគ្រោះទឹកជំនន់

  • 2020-08-14 08:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ គេបានប្រទះឃើញ លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង បានជិះរថយន្ត SUV ទំនើប ទៅកាន់ភូមិមួយកន្លែង ដើម្បីសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជន ដែលទទួលរងគ្រោះដោយសារតែទឹកជំនន់។

រថយន្តដែលលោក គីម ជុងអ៊ុន ជិះទៅកាន់ខេត្ត North Hwanghae Province កាលពីថ្ងៃសុក្រសប្តាហ៍មុននោះ ត្រូវបានគេស្គាល់ថាជាម៉ូដែល Lexus LX570 ពណ៌ខ្មៅ។

គួរឲ្យដឹងថា ផ្ទះជាង ៧០០ខ្នង និងដីស្រែ ៥៦០ហិចតា ត្រូវបានទឹកជំនន់ជន់លិច បន្ទាប់ពីធ្លាយទំនប់ទឹកមួយកន្លែង ដោយសារតែទឹកភ្លៀងធ្លាក់ខ្លាំងពេក នៅក្នុងតំបន់ខាងលើ។ ក្នុងនោះផងដែរ ផ្ទះជិត ១៨០ខ្នងបានទទួលរងការខូចខាតទាំងស្រុងតែម្តង។

សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានហាមឃាត់ការនាំចេញទំនិញប្រណីតទាំងអស់ទៅកាន់ប្រទេសកូរ៉េខាងជើង ប៉ុន្តែគេនៅតែឃើញជារឿយៗថា លោក គីម ជុងអ៊ុន ប្រើរបស់របរប្រណីតៗ ដូចជារថយន្ត Mercedes-Benzes និង Rolls-Royce ជាដើម៕

ប្រភព៖ nypost   ប្រែ​សម្រួល៖ សេង ឡុង