ផ្លូវ​ការ​! Willian នឹង​មក​លេង​នៅ​ Arsenal នៅ​រដូវ​កាល​ក្រោយ​នេះ

  • 2020-08-14 10:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ក្នុង​ការ​ទិញ​ខ្សែ​បម្រើ​​ William ពី​ក្លឹប​ Chelsea នៅ​ក្នុង​ថ្ងៃ​នេះ​។

​ខ្សែ​បម្រើ​រូប​នេះ បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​​ខាង​លើ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​​ ហើយ​​ពាក់​អាវ​លេខ១៣ ។

William បាន​ឯក​ភាព​ចុះ​កុងត្រា​ជា​មួយ​ Arsenal រយៈពេល​ ៣ឆ្នាំ​ គិត​ចាប់​ពី​រដូវ​កាល​ក្ដៅ​ខាង​មុខ​រហូត​ដល់​ ឆ្នាំ​២០២០៣។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ បាន​ចាប់​អាជីព​ជា​កីឡាករ​បាល់​ទាត់​តាំង​ពី​ឆ្នាំ​២០០៦​មក ដោយ​ចូល​រួម​លេង​បាន​ ៦១៨​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ១០៣​គ្រាប់​៕

ប្រភព៖ arsenal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី