TWG Tea បង្ហាញជម្រើសនំសែនព្រះខែប្រណីត ក្នុងឱកាសពិធីសែននំព្រះខែ!

  • 2020-08-15 03:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីសែននំព្រះខែ គឺជាពេលវេលាដ៏ល្អមួយក្នុងការជួបជុំគ្រួសារ ដើម្បីចូលរួមចែករំលែកភាពរីករាយបន្ថែមទៅដល់ការជួបជុំរបស់អ្នក TWG Tea តែងតែផ្ដល់ជូននូវនំសែនព្រះខែដែលមានភាពច្នៃប្រឌិតនិងគុណភាពខ្ពស់។ នំសែនព្រះខែរបស់ហាងតែប្រណីតដែលមានសាខាជុំវិញពិភពលោកនេះត្រូវបានដុតថ្មីៗជារៀងរាល់ថ្ងៃតាមបែបប្រពៃណីជាមួយគ្រឿងផ្សំគុណភាពខ្ពស់ នាំចូលពីបរទេស នំសែនព្រះខែរបស់ TWG Tea ផ្តល់ជូននូវរសជាតិឆ្ងាញ់ប្លែកទាំងនំសំបកដុត និងសំបកព្រិល។ TWG Tea ផ្តល់ជម្រើសនៃការវេចខ្ចប់ចំនួន៣ប្រភេទ គឺ ប្រអប់ចំនួន៤នំ ប្រអប់ចំនួន២នំ តែមួយ និងប្រអប់ចំនួន១នំ។

នំព្រះខែសំបកដុតមាន៤រសជាតិ៖

  • នំព្រះខែ Harvest៖ មានលក្ខណៈពិសេសដែលមានសំបកក្រៀម ពណ៌ក្រម៉ៅនៅខាងក្រៅជាពិសេសមានស្នូលរសជាតិសណ្ដែកក្រហមលាយជាមួយតែ Matcha រួមផ្សំជាមួយកំទេចផ្លែអាល់ម៉ុន និងស្នូលឈូក។

  • នំព្រះខែ Jewel៖ មានសំបកដុតរសជាតិសូកូឡា ដែលមានស្នូលរសជាតិឈូកស លាយជាមួយគ្រាប់ធញ្ញជាតិផ្សេងទៀត និងផ្សំជាមួយប្រភេទតែ Black Pagoda។

  • នំព្រះខែ Moonlight៖លក្ខណៈពិសេសទាក់ទាញរបស់វា គឺមានសំបកដុតពណ៌ទឹកមាសរួមផ្សំជាមួយនឹងស្នូលឈូកសលាយជាមួយតែ Sky Lantern និងដុំសុកូឡាសខ្មៅ នៅកណ្ដាល។

  • នំព្រះខែ Constellation៖ និមិត្តសញ្ញានៃនំព្រះខែ Constellation ត្រូវបានរចនាឡើងដោយមានសំបកពណ៌លឿងព្រឿងៗប្រៀបបានទៅនឹងទឹកមាស ដែលមានស្នូលឈូកផ្សំជាមួយគ្រាប់ឪឡឹក និងប្រភេទតែ Singapore breakfast ដោយមានពងទាប្រៃជាស្នូលកណ្ដាលនៃនំ។

នំព្រះខែសំបកព្រិលមាន៤រសជាតិ៖

  • នំព្រះខែសំបកព្រិលពណ៌ស៖ ដែលមានការរួមផ្សំដោយស្នូលរសជាតិឈូកស រសជាតិផ្លែឈើ និងក្លិនផ្ការបស់តែ Sky Lantern ជាមួយដុំក្រែមសុកូឡាសនិងផ្លែប៊ឺរីនៅចំកណ្ដាលនំ។

  • នំព្រះខែសំបកព្រិលពណ៌ខ្មៅ៖ អាថ៍កំបាំងរបស់នំព្រះខែសំបកព្រិលពណ៌ខ្មៅមួយនេះគឺមានការរួមផ្សំដ៏ល្អឥតខ្ជោះដោយស្នូលឈូកសនិងស្នូលឈូកស្ករត្នោតលាយជាមួយនឹងតែ Breakfast Yuzu ដែលមានដុំក្រែមឈូកពណ៍ទឹកក្រូចនៅចំកណ្ដាល។

  • នំព្រះខែសំបកព្រិលពណ៍ទឹកក្រូច៖ ភាពចែងចាំងដ៏ស្រទន់នៃនំព្រះខែសំបកព្រិលពណ៌ទឹកក្រូចមួយនេះ ផ្សំឡើងពីស្នូលរសជាតិឈូកស និងដុំសុកូឡាស លាយជាមួយនឹងតែបៃតង Houjicha រីឯបណ្ដូលខាងក្នុងគឺជាគ្រាប់សូកូឡាស និងបណ្ដុំផ្លែប៊ឺរី។

  • នំព្រះខែសំបកព្រិលពណ៌លឿង៖ ភាពអស្ចារ្យនៃនំព្រះខែសំបកព្រិលពណ៌លឿងដែលផ្សំឡើងដោយស្លឹកតយនិងតែ Coconut ដែលមានស្នូលរសជាតិឈូកស និងស្នូលឈូកស្ករត្នោតបន្ថែមជាមួយក្រែមរសជាតិឈូកនិងសុកូឡាសនៅកណ្ដាល។

រីករាយពិសារនំសែនព្រះខែជាច្រើនរសជាតិតាមចំណង់ចំណូលចិត្តរបស់លោកអ្នក និងក្រេបរសជាតិតែ TWG Sky Lantern ដែលជាប្រភេទតែបៃតងសម្រិតសម្រាងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការលាយបញ្ជូលគ្នារវាងផ្លែ ឈើរីខ្មៅ និងបណ្ដុំផ្កាកុលាបផ្សេងទៀត ដែលបង្កើតឲ្យមានរសជាតិតែដ៏ឈ្ងុយឆ្ងាញ់ ប្រៀបបានជាតែដែលនាំមកនូវការចងចាំដ៏ល្អមួយ។

វេចខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាត និងស័ក្តិសមជាកាដូរក្នុងឱកាសបុណ្យសែនព្រះខែនេះ។ នំព្រះខែ TWG Tea ទាំងអស់នេះ ត្រូវបានដាក់សម្រាប់ការកម៉្មង់ទុកជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសដូចជា៖

  • ទិញ ១០ប្រអប់ ថែមជូន ១ប្រអប់

  • ទិញ ២០ប្រអប់ ថែមជូន ៣ប្រអប់

  • ទិញ ៣០ប្រអប់ ថែមជូន ៥ប្រអប់

  • ទិញ ៥០ប្រអប់ ថែមជូន ១០ប្រអប់

  • ទិញ ១០០ប្រអប់ ថែមជូន ២២ប្រអប់

លើសពីនេះលោកអ្នកក៏អាចរីករាយជាមួយការបញ្ជុះតម្លៃ ៥% បន្ថែមចំពោះការប្រើប្រាស់វីសាកាតមាសរបស់ធនាគារវឌ្ឍនៈ។ កម្មវិធីពិសេសនេះមាននៅ TWG Tea ផ្សារទំនើបវឌ្ឍនៈ កាពីតាល ជាន់ទី១ និងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី។ សម្រាប់ព័ត៌មានបន្ថែម ០១៥ ២៦៦ ៦៥៦៕