ទម្លាក់១០ដងហើយ អេក្រង់ Note20 Ultra នៅស៊ូរួចទៀត!
- 2020-08-25 01:40:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាក់១០ដងហើយ អេក្រង់ Note20 Ultra នៅស៊ូរួចទៀត!
ចន្លោះមិនឃើញ
Galaxy Note20 Ultra ជាស្មាតហ្វូនដំបូងគេដែលមានអេក្រង់ការពារដោយកញ្ចក់ Gorilla Glass Victus ដែលមានសមត្ថភាពអាចទ្រាំទ្រនឹងភាពឆ្កូត និងការបែកប្រេះស្រាំបានល្អប្រសើរជាងមុន។
គណនី YouTube ឈ្មោះ PhoneBuff បានធ្វើតេស្តទម្លាក់ Galaxy Note20 Ultra ដោយប្រៀបធៀបវាជាមួយនឹង iPhone 11 Pro Max ស្មាតហ្វូនកំពូលរបស់ iPhone ដែលមានអេក្រង់ការពារដោយកញ្ចក់ Gorilla Glass 6 ប៉ុណ្ណោះ។
ដំបូងគឺជាការធ្វើតេស្តទម្លាក់ពីផ្នែកខាងក្រោយនៃទូរសព្ទ។ Galaxy Note20 Ultra និង iPhone 11 Pro Max សុទ្ធតែប្រេះស្រាំកញ្ចក់ខាងក្រោយពេលតេស្តទម្លាក់នៅជុំនេះ ប៉ុន្តែ Note20 Ultra ហាក់ប្រេះស្រាំតិចតួច មិនខ្លាំងដូច iPhone ឡើយ។
ទីពីរគឺការធ្វើតេស្តទម្លាក់ពីផ្នែកចំហៀងនៃទូរសព្ទ ដែលលទ្ធផលឃើញថាស្មាតហ្វូនទាំងពីរមានស្នាមឆ្កូតដូចគ្នា ប៉ុន្តែនៅលើ Galaxy Note20 Ultra មើលឃើញស្នាមច្បាស់ជាង។
ជុំបន្ទាប់គឺការធ្វើតេស្តទម្លាក់ពីផ្នែកខាងមុខ ដែលនៅជុំនេះឃើញលទ្ធផលខុសគ្នាដាច់តែម្ដង។ អេក្រង់របស់ Note20 Ultra មិនមានប្រេះស្រាំសូម្បីបន្តិច ប៉ុន្តែ iPhone 11 Pro Max ឯណោះវិញមានស្នាមប្រេះស្រាំពេញអេក្រង់ ប៉ុន្តែនៅប្រើបានដូចធម្មតា។
ចូលដល់ជុំចុងក្រោយគឺជាការតេស្តទម្លាក់ពីផ្នែកខាងមុខនៃស្មាតហ្វូន ដោយទម្លាក់ជាប់ៗគ្នាចំនួន ១០ដង ចង់ដឹងថាស្មាតហ្វូននីមួយៗនឹងអាចដំណើរការដូចធម្មតាឬអត់ក្រោយទម្លាក់រួច។ ចំពោះ iPhone 11 Pro Max ក្រោយទម្លាក់ ១០ដង មានមុខងារខ្លះប្រើការលែងបាន ហើយមានផ្នែកមួយចំនួនរបូតចេញពីតួខ្លួនទូរសព្ទទៀតផង។ ឯ Note20 Ultra វិញ ក្រោយទម្លាក់ ១០ដងហើយ អេក្រង់វានៅតែមានសភាពរលោងស្អាត មិនមែនប្រេះស្រាំកន្លែងណាឡើយ។ ទស្សនាវីដេអូខាងក្រោម ៖