Usain Bolt ឆ្លង Covid-19 ក្រោយជប់លៀងខួបកំណើតសប្បាយខ្លាំងពេក
- 2020-08-25 03:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Usain Bolt ឆ្លង Covid-19 ក្រោយជប់លៀងខួបកំណើតសប្បាយខ្លាំងពេក
ចន្លោះមិនឃើញ
Usain Bolt ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ Covid-19 ក្រោយពីរៀបចំពិធីជប់លៀងខួបកំណើតយ៉ាងធំ និងមានភ្ញៀវចូលរួមច្រើនដោយមិនមានពាក់ម៉ាស់ការពារអ្វីនោះទេ។
វិទ្យុក្នុងស្រុករបស់ប្រទេសចាម៉ៃកា បានបញ្ជាក់ថាបច្ចុប្បន្ននេះ Bolt កំពុងដាក់នៅដោយឡែកដើម្បីព្យាបាលមេរោគ Covid-19 ក្រោយពីរកឃើញថារូបគេមានផ្ទុកជំងឺនេះ។ ការរកឃើញថាមានមេរោគនេះកើតឡើងតែ១ថ្ងៃមុនប៉ុណ្ណោះ ក្រោយពេលរូបគេរៀបចំពិធីជប់លៀងយ៉ាងធំមួយដែលមានភ្ញៀវចូលរួមយ៉ាងច្រើន រួមទាំងកីឡាករ Raheem Sterling របស់ Man City ផងដែរ។
កំពុងគេងសម្រាកនៅលើគ្រែ អ្នករត់ប្រណាំងលឿនជាងគេលើលោកនេះ បាននិយាយថា៖ “សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំទើបងើបពីគេងដូចអ្នករាល់គ្នាដែរ។ ខ្ញុំបានទៅពិនិត្យសុខភាព ព្រោះខ្ញុំត្រូវទៅក្រៅប្រទេស ក៏រកឃើញមេរោគ។ ខ្ញុំជាអ្នកទទួលខុសត្រូវលើរឿងនេះ ហើយខ្ញុំក៏មិនមានរោគសញ្ញាអ្វីនោះដែរ។ ខ្ញុំកំពុងនៅដោយឡែក ដើម្បីរងចាំការធ្វើតេស្ដបន្ដបន្ទាប់ទៀត។ សូមឱ្យសុវត្ថិភាពទាំងអស់គ្នា”៕