ឡុង​ ជិន​ ប៉ះ​ ឃីម​ បូរ៉ា​ លើក​ទី១ ​សន្លប់​ដូច​កីឡាករ​មុនៗ​ ឬ​អត់?​

  • 2020-08-27 04:05:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ ឡុង​ ជិន​ នឹង​ត្រូវ​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ ឃីម​ បូរ៉ា​ ជា​លើក​ទី១​ នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ឯ​សង្វៀន​ CNC​ ខណៈ​អ្នក​ដែល​ជួបប្អូន​ប្រុស​ ឌីម៉ា​ ក្រោយៗ​មក​នេះ​ភាគ​ច្រើន​សន្លប់​មិន​ចប់​ទឹក។​ (រូបភាពក្របខាងក្រៅរបស់ Sport Zone)

ឡុង ជិន​ ហ្វឹកហាត់កន្លងទៅ

ទាក់ទិន​ទៅ​ហ្នឹង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​របស់​ ឡុង​ ជិន​ នេះ​ដែរ​គ្រូ​របស់​គេ​គឺ​លោក​ Ricky​ បាន​ឲ្យ​ដឹង​ថា​ កូន​សិស្ស​របស់​ខ្លួន​ក៏​ស្រេកឃ្លាន​ជ័យជម្នះ​នោះ​ដែរ​ មិន​ផ្ដោត​លើ​ប្រាក់​រង្វាន់​ណាស់​ណា​ទេ​ ប៉ុន្តែ​ចង់​បាន​កិត្តិយស​ កេរ្តិ៍ឈ្មោះ​ ដែល​ធ្លាក់​ចុះ​កន្លង​ទៅ​មក​វិញ។​

គ្រូ​បង្វឹក​របស់​ ឡុង​ ជិន​ ក៏​មិន​បាន​បញ្ជាក់​ច្បាស់​ថា​សិស្ស​របស់​ខ្លួន​គេច​ពី​សន្លប់​បាន​ ឬ​ដាច់ខាត​ឈ្នះ​ ឃីម​ បូរ៉ា​ នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា​ឥលូវ​នេះ​រូប​គេ​ (ឡុង​ ជិន) ​កំពុង​ប្រឹង​ប្រែង​ហ្វឹកហាត់​ខ្លាំង​ ជា​ពិសេស​កម្លាំង​ស៊ុហ្វ​នេះ​តែ​ម្ដង​ថែម​ទាំង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​បាន​ល្អ​ផង​ដែរ។​

កីឡាករ ឡុង​ ជិន

លោក​ Ricky​ បន្ត​ថា​ ឃីម​ បូរ៉ា​ គឺ​ល្អ​ទាត់​ និង​ឆក់​កែង​បាន​លឿន​ហើយ​ធ្ងន់​ យ៉ាង​ណាមិញ​កូន​សិស្ស​របស់​ខ្លួន​ក៏​មាន​ស្នៀត​បោះ​ជង្គង់​ និង​ក្បាច់​សម្រាប់​ទប់ទល់​នា​ការ​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍​ដែរ។​ គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ បូរ៉ា​ បើ​ចង់​ឈ្នះ​ ឡុង​ ជិន​ ក៏​មិន​ងាយ​ដែរ។​

រំលឹក​ដែរ​ថា​ ឡុង​ ជិន​ មិន​ដែល​ជួប​ប្រកួត​ជា​មួយ​ ឃីម​ បូរ៉ា​ ពី​មុន​មក​ទេ​ ហើយ​ការ​ប៉ះ​គ្នា​រសៀល​ថ្ងៃ​សៅរ៍​ ទី២៩​ សីហា​ ២០២០​ ជា​លើក​​ទី១​ ហើយ​សម្រាប់​ពួកគេ។​ ឡុង​ ជិន​ ជា​កីឡាករ​មក​ពី​ក្លឹប​ខ្លារខិន​ កូន​សិស្ស​លោក​ Ricky៕​

អត្ថបទ៖ នួន ស៊ីណា​