Galaxy Note20 ចាប់ផ្ដើមឃើញសញ្ញាជោគជ័យលើទីផ្សារមួយ
- 2020-08-31 03:15:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy Note20 ចាប់ផ្ដើមឃើញសញ្ញាជោគជ័យលើទីផ្សារមួយ
ចន្លោះមិនឃើញ
Samsung ប្រចាំនៅចក្រភពអង់គ្លេសបានប្រកាសថាត្រកូល Galaxy Note20 បានបំបែកកំណត់ត្រាកុម្ម៉ង់ទិញក្នុងស្រុក ដោយតម្រូវការស្មាតហ្វូនជំនាន់ថ្មីមានកំណើន ៤៩% បើធៀបនឹងត្រកូល Galaxy Note10។
ក្នុងចំណោមត្រកូល Galaxy Note20 ទាំងអស់ ពណ៌ Mystic Bronze គឺជាពណ៌ដែលពេញនិយមជាងគេ ដែលវាមានចំណែក ៤៦% នៃចំនួនកុម្ម៉ង់ទិញសរុប។ យ៉ាងណាក្ដី Samsung មិនបានប្រាប់អំពីចំនួនលក់នៃពណ៌ផ្សេង ឬប្រាប់លម្អិតពីចំនួនលក់នីមួយៗរបស់ Note20 និង Note20 Ultra នោះទេ។
គួរដឹងថា Galaxy Note20 និង Note20 Ultra ដែលដាក់លក់នៅចក្រភពអង់គ្លេស មានប្រើប្រាស់បន្ទះឈីប Exynos 990 ដែល Note20 មានតម្លៃចាប់ពី ១១៣៣ដុល្លារ និង Note20 Ultra មានតម្លៃចាប់ពី ១៥៧៤ដុល្លារ៕