អ្នកជំនាញអចលនទ្រព្យ ចង់ឲ្យរាជរដ្ឋាភិបាល ពន្យារពេលការអនុវត្ត ពន្ធលើចំណេញមូលធន

  • 2020-09-04 04:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចង់ឲ្យរាជរដ្ឋាភិបាលពន្យារពេល នៃការអនុវត្តសេចក្ដីប្រកាស ស្ដីពីពន្ធលើចំណេញមូលធន រហូតដល់ស្ថានភាពចប់ជំងឺកូវីដ១៩។

លោក ច្រឹក សុខនីម

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញទស្សនផ្ទាល់ខ្លួនថា សម័យកាល នៃការផ្ទុះជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ នៅមិនទាន់សមស្រប ក្នុងការអនុវត្តសេចក្ដីប្រកាសស្ដីពី ពន្ធលើចំណេញមូលធននោះទេ ព្រោះអាចធ្វើឲ្យវិស័យអលនទ្រព្យធ្លាក់ចុះ។ **«ជាទស្សនៈខ្ញុំពន្យារសិនទៅ ព្រោះថានៅពេលយើងអនុវត្តន៍ប្រកាសនេះ នោះគឺថ្លៃដើមអចលនទ្រព្យកើនឡើង តម្លៃលក់កើនឡើង ម៉្លោះហើយអ្នកទិញក៏មិនហ៊ានទិញដែរ។ បើអត់មានប្រកាសនេះ អ្នកលក់ចំណេញតិចតួចអី គឺគាត់លក់ចេញហើយ»**។

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានចេញនូវសេចក្ដីប្រកាសស្ដីពី «ពន្ធចំណេញមូលធន» ដែលមាន ៨ទំព័រ ចុះកាលបរិច្ឆេតថ្ងៃទី១ ខែមេសា ២០២០។ សេចក្ដីប្រកាសនេះ គ្រោងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១ ខាងមុខ។

ក្រុមមន្រ្តីពន្ធដារធ្លាប់ពន្យល់អំពីពាក្យ «ពន្ធចំណេញមូលធន» គឺសំដៅលើការយកពន្ធលើចំណេញទាំងឡាយណា សម្រេចបានពីការលក់ និងផ្ទេរមូលធន ហើយពន្ធនេះជាប្រាក់ចំណូលជាប់ពន្ធ ដែលបានមកពីការយកពីការលក់ និងផ្ទេរមូលធនដកការកាត់កងចំណាយ ដែលអនុញ្ញាត។

ទាក់ទងនឹងសេចក្ដីប្រកាសនេះ លោក ច្រឹក សុខនីម បានលើកឡើងថា នៅបណ្ដាប្រទេសមួយចំនួនគេបានអនុវត្តលើពន្ធចំណេញមូលធននេះ ដែលយកតម្លៃចន្លោះពី ១៥-២៥% ហើយកម្ពុជា គឺកំណត់ ២០% ដែលស្ថិតនៅចន្លោះសមរម្យ។ និយាយជារួម លោក​ ច្រឹក សុខនីម គាំទ្រ​ចំពោះសេចក្ដីប្រកាស​ខាងលើ​នេះ គ្រាន់តែថា កម្ពុជាមិនធ្លាប់បានអនុវត្ត ដូច្នេះបើអាចពន្យារពេលបន្ថែមទៀតកាន់តែល្អ ដោយពន្យាររហូតដល់ជំងឺកូវីដ១៩ចប់ អាចចន្លោះ ១ឆ្នាំ ទៅ ២ឆ្នាំទៀត៕

ចង់ដឹងពីលម្អិតពីខ្លឹមសារ នៃសេចក្ដីប្រកាសស្ដីពី «ពន្ធលើចំណេញមូលធន» សូម​អាន​ខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី