ថាម៉េច! មានគេប្រទះឃើញ Joshua ដើរលេងពេលរាត្រីជាមួយប្រពន្ធ Mahrez?
- 2020-09-07 08:00:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាម៉េច! មានគេប្រទះឃើញ Joshua ដើរលេងពេលរាត្រីជាមួយប្រពន្ធ Mahrez?
ចន្លោះមិនឃើញ
អ្នកប្រដាល់ទម្ងន់ធ្ងន់ Anthony Joshua ត្រូវបានគេប្រទះឃើញចេញដើរលេងក្រៅជាមួយនាង Rita ដែលជាប្រពន្ធមានកូន២នាក់ជាមួយកីឡាករបាល់ទាត់ Riyad Mahrez។
បើតាមសេចក្ដីរាយការណ៍ពី The Sun បានចុះផ្សាយថា Joshua សញ្ជាតិអង់គ្លេសបានចេញក្រៅនៅពេលរាត្រីជាមួយនាង Rita។ Rita និង Mahrez បច្ចុប្បន្នត្បិតជាប្ដីប្រពន្ធ ប៉ុន្តែពួកគេមិនបាននៅជាមួយគ្នាទេ។
យ៉ាងណា ក្រោយទទួលបានដំណឹងនេះ ក្រុមរបស់ Joshua បានចេញមកបដិសេធចំពោះព័ត៌មាននេះទាំងស្រុង។ អ្នកតំណាងរបស់កីឡាករប្រដាល់វ័យ៣០ឆ្នាំបានបកស្រាយថា Joshua មិនបានស្គាល់អ្នកនាង Rita ឡើយ ហើយក៏គ្មានចិត្តប៉ងទាក់ទងគ្នាទាំងនៅពេលនេះនិងអនាគតដែរ។
Joshua សព្វថ្ងៃគឺនៅលីវ បន្ទាប់ពីចែកផ្លូវគ្នាជាមួយនាង Nicole Osbourne ក្នុងឆ្នាំ២០១៦ ដែលពួកគេមានកូនប្រុសម្នាក់ជាមួយគ្នា។ Mahrez វ័យ២៩ឆ្នាំបានរៀបការជាមួយ Rita ក្នុងកម្មវិធីបែបលក្ខណៈឯកជនមួយ ជាមួយគ្រួសារនិងមិត្តភ័ក្ដកាលពីខែ សីហា ឆ្នាំ ២០១៥ បន្ទាប់ពីស្គាល់គ្នាបាន៥ខែ៕