តាម​ពិត​កីឡាករ​ឈ្នះ​ Treble ២ឆ្នាំ​ជាប់​ៗ​គ្នា មិនមែន​ជា​កីឡាករ​មក​ពី​អឺរ៉ុប​ទេ

  • 2020-09-07 13:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​កម្រ​ណាស់​ ដែល​ក្លឹប​កំពូល​ៗ​នៅ​អឺរ៉ុប​អាច​ឈ្នះ​ពាន​លីគ​កំពូល ពាន​សហព័ន្ធ​ និង​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League ក្នុង​មួយ​រដូវ​កាល ឬ ភាសា​អង់គ្លេស​ហៅ​ថា​ ឈ្នះ​ Treble ហើយ​វា​រឹត​តែ​កម្រ​ទៀត​ ក្នុង​ការ​ឈ្នះ​ ២ឆ្នាំ​ជាប់ៗ​គ្នា។

យ៉ាងណាមិញ ក្នុង​សម័យ​ថ្មី​នេះ កីឡាករ​តែ​ម្នាក់​ ដែល​អាច​យក​ Treble បាន ២ឆ្នាំ​ជាប់​ៗ​គ្នា (ជាមួយ​ក្លឹប ២ផ្សេង​គ្នា) ហើយ​កីឡាករ​នោះ​មិនមែន​មាន​ដើម​កំណើត​ពី​អឺរ៉ុប​ទៅ​ទៀត។ កីឡាករ​នោះ​គឺ អតីត​ខ្សែ​ប្រយុទ្ធ​កាមេរ៉ូន Samuel Eto'o។

កាល​នោះ​លោក​បាន​ជួយ​ឲ្យ​ក្លឹប Barcelona សម័យ​លោក Pep Guardiola ឈ្នះ​ Treble នៅ​រដូវកាល ២០០៨/០៩ និង​ជួយ​ឲ្យ Inter Milan ក្នុង​សម័យ​លោក Jose Mourinhoឲ្យ​ឈ្នះ​នៅ​រដូវ​កាល២០០៩/១០។

លោក Eto'o បាន​ព្យួរ​ស្បែកជើង​ពី​ពិភព​បាល់ទាត់​កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ​ ក្រោយ​ពី​លេង​ឲ្យ ១៣ក្លឹប ក្នុង​រយៈពេល​ជាង ២០ឆ្នាំ៕

ប្រភព៖ Bleacherreport   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី