អ្នកចូលចិត្តរត់ គួរតែបានដឹងចំណុចទាំង១០នេះ
- 2020-09-08 07:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តរត់ គួរតែបានដឹងចំណុចទាំង១០នេះ
ចន្លោះមិនឃើញ
១ **អ្នកត្រូវមានភាពអំណត់ ៖** សម្រាប់អ្នករត់ដំបូងៗ អ្នកត្រូវមានភាពអត់ធ្មត់ អ្នកមិនអាចរត់ មិនឈប់ រត់មិនសម្រាក រត់មិនផឹកទឹក នោះទេ។ ហោចណាស់ អ្នកត្រូវដឹង គ្រប់យ៉ាង ត្រូវការ ពេលវេលា ជាពិសេសគឺសម្រាប់អ្នករត់ដំបូងហ្នឹងតែម្តង។
២ អ្នកត្រូវដឹងពីភាពស៊ីចង្វាក់ ៖ នៅពេលដែលអ្នករត់ រាងកាយរបស់អ្នក ទាំងសាច់ដុំ ត្រូវមានភាពស៊ីចង្វាក់គ្នា ព្រោះអ្នកមិនអាចមានចលនាទៅមុខនោះទេ ប្រសិនបើផ្នែកណាមួយនៃរាងកាយរបស់អ្នក មិនសហការ។
៣ អ្នកគួរសម្រាក ៖ ការសម្រាក គឺជាវិធីសាស្ត្រ ដែលអាចបន្ធូរ ភាពតានតឹង បានយ៉ាងល្អជាទីបំផុត សាច់ដុំ ក៏ដូចគ្នា អ្នកត្រូវផ្តល់ឱកាស អោយវាបានសម្រាក មុនអ្នកចាប់ផ្តើមប្រើ និងក្រោយពេលប្រើរួច។
៤ អ្នកគួរប្រើឧបករណ៌ម៉ាស្សាជំនួយ ៖ ផ្នែកមួយចំនួននៃរាងកាយរបស់យើងត្រូវការ ការមើលថែជាពិសេស ជាពិសេសនៅពេលដែលអ្នកប្រើប្រាស់វាច្រើន នៅក្នុងតម្រូវការប្រចាំថ្ងៃ។
៥ អ្នកគួរបរិភោគអាហារ ដែលជាជំនួយដល់រាងកាយ ៖ អ្នកត្រូវការបញ្ចូលអាហារ ដើម្បីបន្ថែមថាមពល ដល់រូបរាងកាយរបស់អ្នក មិនខុសអីអំពីសាច់ដុំរបស់អ្នក ដែលត្រូវការអាហារ ដើម្បីភាពរឹងមាំ នោះទេ។
៦ អ្នកគួរស្ដាប់ចម្រៀង ក្នុងពេលរត់ ៖ ការស្តាប់ចម្រៀង ក្នុងពេលរត់ បន្ថែមអារម្មណ៌ស្រស់ស្រាយ ហើយធ្វើអោយអ្នកមានអារម្មណ៌ថា រីករាយ និងចង់បន្តការរត់របស់អ្នក។
៧ បន្ធូរដង្ហើមមួយៗ តាមរយៈការដកចេញចូល ៖ នៅពេលដែលអ្នករត់ហត់ អ្វីដែលពិបាកបំផុតនោះគឺដង្ហើម ដូច្នេះ អ្នកត្រូវចេះពីវិធីដកដង្ហើម មិនចឹងទេ អ្នកអាចស្លាក់ ឬស្ទះខ្យល់ស្លាប់តែម្តង។ ដំបូងដកដង្ហើមចូលវែងៗ ហើយបញ្ចេញមកក្រៅតាមដង្ហើវិញមួយៗ។
៨ រត់ថយក្រោយ ៖ ការរត់ថយក្រោយ មិនមែនសម្រាប់អ្នករត់អាជីព ប៉ុន្តែសម្រាប់គ្រប់គ្នា ដែលជាអ្នករត់ នេះជាការហ្វឹកហាត់រាងកាយ និងសាច់ដុំយ៉ាងល្អផងដែរ។
៩ ពើងទ្រូងរបស់អ្នកទៅមុខ ៖ នៅពេលដែលអ្នករត់ សារពាង្គកាយទាំងមូលគួរតែបានសហការគ្នា ជាពិសេសគឺទ្រូងតែម្តង នៅពេលដែលអ្នករត់ បូកផ្សំជាមួយការពើងទ្រូងទៅមុខ ធ្វើអោយការរត់របស់អ្នកមានភាពរលូន និយាយទៅ គឺរត់ទៅមុខបានយ៉ាងស្រួល។
១០ រត់ជាមួយកាយវិការទៅមុខ ៖ ធ្វើអោយរាងកាយរបស់អ្នកទៅមុខ ជាមួយកាយវិការជំរុញ ដោយអោយកែងដៃជាអ្នកបញ្ជាចលនាទៅមុខ រីឯជង្គង់ជាអ្នកជំរុញល្បឿន។