នាយករដ្ឋមន្ត្រីកម្ពុជា រំភើបចិត្ត ចំពោះជោគជ័យ លើការព្យាបាលអ្នកជំងឺកូវី១៩ ជាសះស្បើយទាំងអស់

  • 2020-09-11 04:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានសម្តែងនូវក្តីរំភើប ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ២៧៤ នាក់ ជាសះស្បើយអស់ពីក្នុងប្រទេស។

នេះជាដំណឹង ដ៏សែនរីករាយបំផុត សម្រាប់កម្ពុជា ដែល មានអ្នកឆ្លងត្រឹមតែ ២៧៤នាក់ ហើយបានព្យាបាលជាសះស្បើយទាំងអស់ គ្មានអ្នកស្លាប់សូម្បីតែម្នាក់។ យ៉ាងណាមិញ នេះការព្យាបាលជាសះស្បើយ១០០% ក្នុងដំណាក់កាលទី២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។

យ៉ាងណាមិញ សម្តេចសូមអោយបងប្អូនបន្តការថែរក្សាសុវត្ថិភាព និងអានាម័យ អោយបានល្អ បន្ថែមទៀត ដោយលាងសំអាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ហើយពាក់ម៉ាសនៅកន្លែងចាំបាច់ ដូជានៅកន្លែងទីប្រជុំជនដែលមានមនុស្សច្រើនអ៊ូអរដូចជាក្នុងពិធីបុណ្យនៅតាមវត្តអារាមជាដើម។

សម្តេច ក៏ជូនពរអោយ បងប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវ និងបានជួបជុំក្រុមគ្រួសារធ្វើបុណ្យទានក្នុងរដូវភ្ជុំបិណ្ឌសប្បាយរីករាយទាំងអស់គ្នានៅទូទាំងប្រទេស៕

សេចក្តីប្រកាស អំពីការព្យាបាលជាសះស្បើយ របស់អ្នកជំងឺកូវីដ១៩ ពីកម្ពុជា

ប្រភព ៖ ផេកផ្លូវការសម្តេចតេជោ ហ៊ុន សែន

អត្ថបទ៖​ Art

អត្ថបទថ្មី