ភាពយន្ត​ខ្នាតធំ​បែប​កំប្លែង​សម្ដែង​ដោយ​ Nadech និង​ Baifern ប្រកាសថ្ងៃបញ្ចាំង

  • 2020-09-24 02:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្នាតធំផលិតជា​ពិសេស​​ប្រចាំ​ឆ្នាំ​មួយ​ទៀត​ហើយ​ មាន​ចំណងជើង​ថា​ «អាយ...មនុស្សបោកប្រាស់» បាន​បង្ហាញ​ថ្ងៃ​ចេញ​ផ្សាយ​ហើយ​ គឺ​នៅ​ថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ ២០២០ខាងមុខ។

នេះ​ជា​ភាពយន្ត​បែប​កំប្លែង​លាយឡំ​នឹង​មនោសញ្ចេតនា ដែល​ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម​ GDH ព្រម​ទាំង​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ជា​ច្រើន​នាក់​រួមមាន៖ Nadech Kugimiya, Baifern Pimchanok, Bank Thiti, Phuak Pongsatorn និងKathaleeya McIntosh។

តាមរយៈ​រឿង​នេះ​ អ្នក​ដឹកនាំ​រឿង​ Mez Tharatorn ជឿជាក់​យ៉ាង​មុតមាំ​ថា​ ពេល​បាន​មើល​ហើយ​ អ្នក​ទស្សនា​នឹង​ផ្ទុះ​សំណើចគ្រប់ៗគ្នា ព្រោះ​ឈុតឆាក​ភាគ​ច្រើន​ក្នុង​រឿង​សុទ្ធ​តែ​ជា​ឈុត​កំប្លែង៕

អត្ថបទ៖ យី សុធារី