ក្ដៅៗ ! កម្ពុជារកឃើញវិជ្ជមានកូវីដថ្មីចំនួន១នាក់ ជាជនជាតិចិន

  • 2020-09-29 00:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាបានរកឃើញវិជ្ជកូវីដ១៩ថ្មី ចំនួន ១នាក់ទៀត លើបុរសជនជាតិចិន ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០។

សេចក្ដីប្រកាសព័ត៌មានបានលម្អិតថា បុរសជនជាតិចិនអាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២០ ។ ជាលទ្ធផលវិភាគវត្ថុសំណាករបស់បុរសនេះ ទទួលបានលទ្ធផលវិជ្ជវីរុសកូវីដ១៩ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែក្រោម ភ្នំពេញ។

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៧៧ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៧៥នាក់ ដូច្នេះអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺ នៅសល់ចំនួន ២នាក់ គឺ១នាក់ នៅមន្ទីរពេទ្យខេត្តសៀមរាប និង ១នាក់ទៀត នៅមន្ទីរពេទ្យចាក់អង្រែក្រោម៕

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុងខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា