BLACKPINK បង្ហាញបទក្នុងអាល់ប៊ុមថ្មី មានទាំងបទ Jisoo និង Jennie ធ្វើទៀត

  • 2020-09-29 02:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណងជើង​បទម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​ «THE ALBUM» ត្រូវ​បាន​បង្ហាញទាំង​អស់​ដោយ​ក្នុង​នោះ​បទ​ដែល​ត្រូវ​សហការ​ជាមួយ​ Cardi B ក៏​ត្រូវ​បាន​បង្ហាញ ហើយ​កាន់​តែ​ពិសេស​ក៏​មាន​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​នចូលរួម​ផលិតដោយ​ Jisoo និង​ Jennie ផងដែរ។

បទ​ក្នុង​អាល់ប៊ុម​នេះ​ទាំង​អស់​មាន​ ៨បទ​ ដោយ​ ៦បទ​ជា​បទ​ថ្មី​សុទ្ធ​សាធ ហើយ​មាន​ ២​បទ​ចេញ​រួច​ហើយ​មាន​ «How You Like That» និង​ «Ice Cream»។ ចំណែក​បទ​ថ្មី​ដែល​គេ​ទស្សន៍ទាយ​ពីមុន​ថា​អាច​មាន​ការ​សហការ​ជាមួយ​ Cardi B មាន​ចំណងជើង​ថា​ «Be You Wanna»។

អ្វីដែល​កាន់​តែ​រំភើប​នោះ តាមរយៈ​អាល់ប៊ុម​នេះ​ក៏អ្នក​គាំទ្រ​ដឹង​ច្បាស់ៗ​ដែរថា ក្នុង​ចំណោម​បទ​ថ្មី​ទាំងប៉ុន្មាន​ មាន​ ១បទមាន​ចំណងជើងថា «Lovesick Girls»ក៏​មាន​ចំណែក​ផលិត​របស់​ Jisoo និង​ Jennie ដែរ។ Jennie ចូលរួម​សរសេរប៉ារ៉ូល​ និង​ធ្វើ​ភ្លេង​ ឯ Jisoo ក៏មាន​ចំណែក​ដែរគឺ សរសេរប៉ារ៉ូលដូចគ្នា៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម