Karius ត្រូវ​បាន​ Liverpool បន្ត​ដាក់​ខ្ចី​ជើង ក្រោយ​មាន​រឿង​ជាមួយ​ក្លឹប​ទួរគី

  • 2020-09-29 12:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី​អាល្លឺម៉ង់ Loris Karius ត្រូវ​បាន​ Liverpool ដាក់​ឲ្យ​លេង​នៅ​ក្លឹប​អាល្លឺម៉ង់ Union Berlin ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង សម្រាប់​រដូវ​កាល​២០២០/២១ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Liverpool។

Karius បាន​វិល​ត្រលប់​ពី​ក្លឹប​ទួរគី​ Besiktas កាល​ពី​ខែ​ឧសភា កន្លង​ទៅ ក្រោយ​លេង​បាន ២ឆ្នាំ​ បន្ទាប់​ពី​ខាង​សាមី​ខ្លួន បាន​ធ្វើ​ការ​ផ្ដាច់​កុងត្រា​ជាមួយ​ខាង​ក្លឹប។ មាន​ព័ត៌មាន​លេចឮ​មួយ​ចំនួន​ថា Karius មាន​បញ្ហា​ប្រាក់ខែ​ ជាមួយ​ Besiktas។

ក្រោយ​ចេញ​ពី Besiktas អ្នក​ចាំ​ទី​អាល្លឺម៉ង់​រូប​នេះ​ បាន​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ​របស់​អ្នក​ចាត់ការ​ Jurgen Klopp បាន​មួយ​រយៈ​ខ្លី​ដែរ។

Karius លេង​បាន ៤៩ប្រកួត​ឲ្យ Liverpool ក្រោយ​ពី​ចាកចេញ​ក្លឹប​ Mainz 05 កាល​ពី​ឆ្នាំ២០១៦៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី